ឡូយ​មែន​ ​Google​ ​យក​បច្ចេកវិទ្យា​កាមេរ៉ា​ ​Pixel 2​ ​ដាក់លើ​ស្មាតហ្វូន​ចាស់ៗ

  • 2018-01-13 02:57:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ Pixel 2 របស់​ក្រុមហ៊ុន Google ជា​ស្មាតហ្វូន​មាន​កាមេរ៉ា​ទទួល​បាន​ពិន្ទុ​ល្អ​បំផុត​លើ​ពិភពលោក ហើយ​ក៏​ជា Device មាន Lens តែ​មួយ​ក្នុង​ចំណោម Device មាន Lens តែ​មួយ​ផ្សេង​ទៀត ក្នុង​ការ​ផ្តល់​មុខងារ បង្កើត​លក្ខណៈ​ព្រាល​ផ្ទៃ​ខាងក្រោយ​ និង Bokeh Portrait Mode លក្ខណៈ​ក្លែងក្លាយ​។ 

មិន​ដូច​នឹង Lens ពីរ​គ្រាប់​ប្រើ​លើ​កាមេរ៉ា​ផ្សេង​ក្នុង​ការ​បែងចែក​ផ្ទៃ​ខាងមុខ និង​ផ្ទៃ​ខាងក្រោយ​លើ​កាមេរ៉ា​ទាំង​មុខ និង​ក្រោយ​នោះ​ទេ កាមេរ៉ា​ប្រើប្រាស់ Machine learning និង Neural Networking ដើម្បី​ដំណើរការ​មុខងារ​នេះ​។ 

លោក Charles Chow ជា​អ្នក​អភិវឌ្ឍន៍​កម្មវិធី Camera NX Google Camera mode បាន​និយាយ​ថា៖ 

"មុខងារ​នេះ​បច្ចុប្បន្ន​មាន​លើ Google Pixel, Nexus 5X និង 6P ហើយ Portrait mode បាន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី Camera NX ជំនាន់ 7.3 តែ​ដោយសារ​កង្វះ​បច្ចេកវិទ្យា Dual-pixel លើ​ស្មាតហ្វូន Google Android ចាស់ៗ ដូច្នេះ​វា​ត្រូវ​ប្រើ​ទាំងស្រុង​អាស្រ័យ​លើ​កម្មវិធី​ដែល​អាច​ដូច​ទៅ​នឹង​កាមេរ៉ា​មុខ​របស់ Pixel 2។ មុខងារ​នេះ​បាន​សាកល្បង​លើ Nexus 5X, Nexus 6P និង​ទូរសព្ទ Pixel ជំនាន់​ទីមួយ​"

ប្រសិនបើ​អ្នក​ចង់​សាកល្បង​កម្មវិធី Camera NX និង​ប្រើ​នូវ​មុខងារ Portrait Mode ថ្មី​អាច​ ចូល​តាម​នេះ​ បាន​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Dpreview   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី