ក្រោយ​បាត់​មុខ​ច្រើន​ឆ្នាំ Nokia Asha ត្រលប់​មក​វិញ​ហើយ?

  • 2018-01-13 02:43:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន HMD Global បានចុះ​បន្ថែម​នូវ​ពាណិជ្ជសញ្ញា​ឲ្យ​ឈ្មោះ​ថា Asha នៅ​ការិយាល័យ IP នៃ​សហភាព​អឺរ៉ុប។​ ជា​ឈ្មោះ​នៃ​ត្រកូល​ស្មាតហ្វូន​របស់​ក្រុមហ៊ុន Nokia មួយ ដែល​ទទួល​បាន​ភាព​ល្បីល្បាញ​កាល​ពី​ឆ្នាំ ២០១១ មុន​ពេល​ក្រុមហ៊ុន Microsoft ទិញ​យក​ក្រុមហ៊ុន​ទាំង​មូល​ទៅ​កាន់កាប់។​

អាច​ថា​ជា​ការ​ត្រលប់​មក​វិញ ស្រប​ពេល​កន្លង​ទៅ​ម៉ូដែល​នេះ​ត្រូវ​បាត់បង់ ព្រោះ​ទំនង​ជា​ក្រុមហ៊ុន​របស់​លោក Satya Nadella សង្កេត​ឃើញ​ពី​ភាព​ស្រដៀង​គ្នា​ជាមួយ​ស្មាតហ្វូន​ស៊េរី​ទាប​ដែល​ខ្លួន​ផលិត​នៃ​ត្រកូល Lumia 435។

គូស​បញ្ជាក់​ថា​ត្រកូល Asha មាន​ចាប់​តាំង​ពី​ម៉ូដែល Asha 200 ដែល​ប្រើប្រាស់​ក្តារ​ចុច QWERTY រហូត​វិវត្ត​ដល់​ជំនាន់ Touch Screen នា​ឆ្នាំ ២០១២ នៃ​ត្រកូល 202 រហូត​ដើរ​ដល់​ជំនាន់​ចុង​ក្រោយ​ Asha 503 នា​ខែ​តុលា ឆ្នាំ ២០១៣ ដែល​ហៅ​ចូល​ជា​ប្រភេទ​ស្មាតហ្វូន​ទំនើប អាច​ប្រើប្រាស់​ស៊ីម ២ អ៊ីនធឺណិត​ល្បឿន​លឿន និង​មាន​រូបរាង​តូច​ច្រឡឹង​ដ៏​ស្រស់​ស្អាត មុន​ឈ្មោះ​នៃ​ទូរសព្ទ​មួយ​នេះ បាន​បាត់បង់​នា​ប៉ុន្មាន​ឆ្នាំ​បន្ទាប់។

ប្រភព: http://nokiamob.net/2018/01/10/hmd-global-now-owns-the-nokia-asha-brand/

អានអត្ថបទ:

ប្រភព៖ Nokiamob.net   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី