រថយន្ត​​លោត ChecK ចេញ​ភ្លាម ដឹង​រោគ​សញ្ញា​ភ្លាម

  • 2018-01-12 03:07:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ដែល​អ្នក​បើក​បរ​រថយន្ត​តាម​ដង​ផ្លូវ​តែ​មាន​លោក​​ភ្លើង​សញ្ញា Check ដែល​បង្ហាញ​លើ​តាប្លូ​របស់​រថយន្ត​ដែល​មាន​ពណ៌​ខៀវ​ ពណ៌​ទឹក​ក្រូច​ និង​ពណ៌​ក្រហម​សញ្ញា​ទាំង​នេះ​អាច​ប្រាប់​ពី​បញ្ហា​របស់​រថយន្ត​អ្នក​ពេល​​កំពុង​ធ្វើ​ដំណើរ។

លោក​គ្រូ ពិន ពិសិដ្ឋ ជា​គ្រូ​បង្រៀន​ផ្នែក​គ្រឿង​ភ្លើង​រថយន្ត​នៅ​សាលា​បច្ចេកទេស​ជួស​ជុល​រថយន្តJVC បាន​ប្រាប់ Sabay ភ្លើង​សញ្ញាណ​មួយ​ចំនួន​បង្ហាញ​ថា​រថយន្ត​របស់​អ្នក​មាន​បញ្ហា​នៅ​ពេល​មាន​លោត​ពណ៌​ក្រហម​ពេល​ម៉ាស៊ីន​ដំណើរ​ការ​សម្រាប់​ប្រភេទ​រថយន្តToyota មួយ​ចំនួន៖

ពោង​សុវត្ថិភាព៖ នៅ​ពេល​លោត​សញ្ញា​នេះ​បង្ហាញ​ពី​បញ្ហា​​ប្រព័ន្ធ​ពោង​សុវត្ថិភាព​រថយន្ត​របស់​អ្នក​មាន​បញ្ហា ​គួរ​តែ​ឲ្យ​អ្នក​ជំនាញ​ត្រួត​ពិនិត្យ​ភ្លាមៗ ជៀសវាង​មិន​ដំណើរ​ការ​នៅ​ពេល​គ្រោះ​ថ្នាក់​ពេល​បើក​បរ ។ ជា​ធម្មតា​សញ្ញា​នេះ​លោត​ឡើង​នៅ​ពេល​ដែល​ពោង​សុវត្ថិភាព​ចំនួន​មួយ​ ឬ​ច្រើន​មិន​ដំណើរ​ការ។

ម៉ាស៊ីន​ឡាន៖ សញ្ញា​ដែល​គួរ​តែ​ប្រុង​ប្រយ័ត្ន​ជាង​គេ ដោយ​​សញ្ញា​នេះ​មាន​ន័យ​ថា​ម៉ាស៊ីន​ឡាន​មាន​បញ្ហា​ដែល​ដំណើរ​ការ​មិន​ប្រក្រតី​ធ្វើ​ឲ្យ​ម៉ាស៊ីន​ឡាន​បញ្ចេញ​ផ្សែង​ពុល​ខ្លាំង​ជាង​មុន​ផង​ដែរ។

សម្ពាធ​ប្រេង​ម៉ាស៊ីន៖ សញ្ញា​នេះ​បង្ហាញ​ពី​សម្ពាធ​ប្រេង​ក្នុង​ម៉ាស៊ីន​ខ្ពស់ ឬ​ទាប​អាច​​ឲ្យ​អ្នក​ដឹង​ថា​ប្រព័ន្ធ​បូម​ប្រេង​ខូច​ស្ទះ​ប្រេង​ម៉ាស៊ីន​ល្អក់កករ ឬ​ជិត​អស់​ប្រេង​ហើយ​អ្នក​គួរ​តែ​ត្រួត​ពិនិត្យ​វា​មុន​មុន​ពេល​បញ្ឆេះ​ម៉ាស៊ីន​ធ្វើ​ដំណើរ។

សីតុណ្ហភាព​ម៉ាស៊ីន​ត្រជាក់៖ សញ្ញា​នេះ​បង្ហាញ​ថា​ទឹក​បញ្ចុះ​កម្ដៅ​ក្នុង​​ម៉ាស៊ីន​​រថយន្ត​របស់​អ្នក​គឺ​ត្រជាក់​ពេក​សម្រាប់​ម៉ាស៊ីន តែ​វា​និង​បាត់​ទៅ​វិញ​បន្ទាប់​ម៉ាស៊ីន​ដំណើរ​ការ​ហើយ​វា​មិន​មែន​ជា​បញ្ហា​ធំ​នេះ​ទេ​​ ប៉ុន្តែ​ការ​ដែល​​​ម៉ាស៊ីន​ដំណើរការ​ក្នុង​ស្ថានភាព​បែប​នេះ អាច​ធ្វើ​ឲ្យ​ម៉ាស៊ីន​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​ច្រើន​ និង​បញ្ចេញ​សារធាតុ​ពុល​មក​ខាង​ក្រៅ។

ម៉ាស៊ីន​ក្ដៅ៖ បង្ហាញ​ថា​ម៉ាស៊ីន​ឡាន​មាន​កម្ដៅ​ក្ដៅ​ខ្លាំង​បើ​លើស​ពី​គំនូស ៥០% គួរ​ឈប់​ឡាន​ជា​ប្រញាប់​ និង​ហៅ​អ្នក​ជំនាញ​​មក​ត្រួត​ពិនិត្យ ឬ​សណ្ដោង​ឡាន​ទៅ​ការាស​តែ​ម្ដង។ ប្រសិន​បន្ត​បើក​ឡាន​ទាំង​លោត​សញ្ញា​នេះ​ អាច​បណ្ដាល​ឲ្យ​​​រថយន្ត​មាន​បញ្ហា​ធ្ងន់ធ្ងរ​លើស​ដើម​បាន។

សំពាធ​កង់​ឡាន៖ មាន​ន័យ​ថា​សំពាធ​ក្នុង​កង់​រថយន្ត​របស់​អ្នក​ណា​មួយ​ ឬ​ច្រើន​ ធូរ​ពេក​តឹង​ពេក ឬ​មាន​ន័យ​ថា​កង់​ណា​មួយ​របស់​រថយន្ត​បែក។

ប្រព័ន្ធ​ហ្វ្រាំង៖ សញ្ញា​នេះ​បង្ហាញ​ឲ្យ​យើង​ដឹង​ពី​ចំណុច​ជាច្រើន ដូចជា ដឹង​ពី​​ហ្វ្រាំង​ដៃ​នៅ​ដំណើរ​ការ​ ហើយ​នឹង​បាត់​សញ្ញា​ទៅវិញ​គ្រាន់​តែ​ប្រលែង​ហ្វ្រាំង​ដៃ​នេះ​ប្រសិន​បើ​សញ្ញា​នេះ​មិន​រលត់ មាន​ន័យ​ថា​ប្រេង​ហ្រ្វាំង​មិន​គ្រប់​គ្រាន់​ ឬ​ប្រព័ន្ធ​ហ្វ្រាំង​ដំណើរ​ការ​ខុស​ប្រក្រតី។

ក្រៅ​ពី​សញ្ញា​គ្រោះថ្នាក់​ខាង​លើ​នេះ​ក៏​នៅ​មាន​សញ្ញា​ផ្សេងៗ​ទៀត​ទៅ​តាម​ប្រភេទ​រថយន្ត​ដែល​លោក​បង្ហាញ​ឲ្យ​អ្នក​ដឹង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អត្ថបទ​បន្ទាប់៖

អត្ថបទ៖ ម៉េងងី