វត្ថុ ១០ យ៉ាង​ដែល​គ្មាន​កាល​ ១០ ឆ្នាំមុន តែ​បច្ចុប្បន្ន​ស្ទើរ​តែ​មិន​អាច​ខ្វះ​បាន​

  • 2018-01-14 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលវេលា​ដើរ​លឿន​ណាស់ បច្ចេកវិទ្យា​ក៏​មាន​ការ​ផ្លាស់ប្ដូរ​ជា​បន្តបន្ទាប់​ផង​ដែរ​ស្រប​តាម​កំណើន​តម្រូវ​ការ​របស់​មនុស្ស​។ ជា​រួម​បច្ចេកវិទ្យា​បង្កើត​ឡើង​ក្នុង​ការ​ជួយ​មនុស្ស​លើ​សកម្មភាព​ណា​មួយ​ឲ្យ​មាន​ភាព​ងាយស្រួល​។ 

អ្នក​ចង់​ដឹង​ទេ​ថា មាន​អ្វីខ្លះ​មិន​ទាន់​កើត​មាន ១០ឆ្នាំ មុនហើយ​មាន​កំណើន​ប្រើប្រាស់​មិន​គួរ​ឲ្យ​ជឿ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ១០ យ៉ាង អ្នក​នឹង​ឃើញ​នៅ​ទីនេះ តម្រៀប​ពី​លេខ ១០ ទៅ​មុន​។ 

១០. Uber

១០ ឆ្នាំមុន អ្នក​ប្រហែល​ជា​ជួប​ផល​ពិបាក​ក្នុង​ការ​ហៅ​រថយន្ត​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ជាពិសេស​ពេល​នៅ​ប្រលាន​យន្តហោះ ហើយ​មិន​សូវ​មាន​ទំនុក​ចិត្ត​ចំពោះ​ម្ចាស់​រថយន្ត​តាក់ស៊ី​មួយ​ចំនួន​ថែម​ទៀត​។ បច្ចុប្បន្ន ការ​ហៅថា​រថយន្ត​តាក់ស៊ី​កាន់​តែ​មាន​ភាព​ងាយស្រួល និង​រហ័ស​។ 

៩. Bitcoin

Bitcoin ជា​ប្រភេទ​លុយ​ឌីជីថល ឬ Cryptocurrency ប្រើប្រាស់​ក្នុង​ការ​ទូទាត់​លើ​អ៊ីនធឺណិត​បាន​ងាយស្រួល ត្បិត​នៅ​ប្រទេស​មួយ​ចំនួន មិន​ទាន់​ទទួល​ស្គាល់​ពេញលេញ​។

៨. Instagram

កម្មវិធី​ចែករំលែក​រូបភាព​មាន​ចំនួន​អ្នក​ប្រើប្រាស់​រាប់​រយ​លាន​នាក់ និង​រូបភាព ក៏ដូចជា​វីដេអូ​រាប់​លាន។​ កម្មវិធី​ដាក់​ដំណើរការ​លើ Apple ឆ្នាំ ២០១០ និង​ពីរ​ឆ្នាំ​ក្រោយ​សម្រាប់ Android។ 

៧. ដង​សេលហ្វី​ (Selfie)

ដង​សេលហ្វី ជា​ឧបករណ៍​សម្រាប់​ភ្ជាប់​កាមេរ៉ា​ថត​ពី​ចម្ងាយ ងាយស្រួល​ក្នុង​ការ​ថតរូប​ខ្លួន​ឯង និង​ថតរូប​ជា​ក្រុម មាន​អាយុកាល​ច្រើន​ជាង ១០ ឆ្នាំ ខណៈ​បច្ចេកវិទ្យា​កាមេរ៉ា​មុខ ក៏​ដូចជា​កាមេរ៉ា​ក្រោយ​មាន​ការ​វិវត្ត​ច្បាស់​ទៅៗ។ 

៦. Spotify

Spotify ជា​ជម្រើស​ស្តាប់​តន្ត្រី​លើ​អ៊ីនធឺណិត​មាន​អ្នក​ប្រើប្រាស់​រាប់​រយ​លាន​អ្នក ដែល​ផ្ទុក​នូវ​បទចម្រៀង​រាប់​សិប​លាន​។ Spotify អាច​ប្រើប្រាស់​ឥត​គិត​ថ្លៃ តែ​មាន​បង្ហាញ​ពាណិជ្ជកម្ម បើ​មិន​ចង់​រញ៉េរញ៉ៃ​ជាមួយ​ពាណិជ្ជកម្ម​អាច​បង់​តម្លៃ ៩.៩៩ ដុល្លារ ក្នុង​មួយ​ខែ​។ 

៥. ពាក្យ Woke

ពាក្យ Woke កាល​ឆ្នាំ ២០០៧ មិន​មាន​អ្នក​ណា​ម្នាក់​ដឹង​ពី​អត្ថន័យ​នោះ​ទេ តែ​ឆ្នាំ ២០០៨ Wordsmiths (មនុស្ស​ធ្វើការ​ជាមួយ​ពាក្យ ឬ​អ្នក​ជំនាញ​សរសេរ​) នៅ Merriam-Webster ដែល​យក​ចិត្ត​ទុក​ដាក់​លើ​ចំនុច​នេះ បាន​ដាក់​វា​ចូល​សៀវភៅ​ធំ​របស់​ពួកគេ ហើយ​បាន​ប្រើ​ជា​ផ្លូវការ​បន្ទាប់​មក​ទៀត​។ 

៤. Airbnb

Airbnb ដំណើរការ​នៅ​ឆ្នាំ ២០០៨ ជា​កម្មវិធី​ និង​គេហទំព័រ​មាន​ព័ត៌មាន​ទីតាំង​ទីក្រុង​ច្រើន​ជាង ៦៥,០០០ ក្នុង​ប្រទេស​ច្រើន​ជាង ១៩១ ហើយ​ផ្តល់​នូវ​កន្លែង​លំហែកាយ​ដល់​មនុស្ស​ច្រើន​ជាង ២០០ លាន​នាក់​។ Airbnb ផ្តល់​ជម្រើស​អ្នក​ជ្រើសរើស​ទីតាំង​ណា​មួយ​សម្រាប់​លំហែកាយ បាន​ច្រើន​កន្លែង​។ 

៣. Snapchat

អ៊ីនធឺណិត​មាន​អាយុកាល​ច្រើន​ជាង ១០ឆ្នាំ​ផ្តល់​វិធី​បង្កើត​អ្វី​ថ្មីៗ​បាន​ច្រើន ជាក់ស្តែង​កម្មវិធី Snapchat ជា​កម្មវិធី​ជជែក​កំសាន្ត មាន​អ្នកប្រើប្រាស់​ច្រើន​ជាង ១៧០ លាន​អ្នក​។ 

២. Tesla

Elon Musk មាន​ក្តី​ស្រមៃ​បង្កើត​រថយន្ត​លឿន និង​អស្ចារ្យ  ៤០ឆ្នាំមុន​កាល​គាត់​ជា​ក្មេង​ប្រុស​ក្នុង អាហ្វ្រិកខាងត្បូង​។ គាត់​បាន​ដំណើរការ​ក្រុមហ៊ុន Tesla Roadster ជា​ក្រុមហ៊ុន​នាំមុខ​រថយន្ត​អគ្គិសនី និង​បច្ចេកវិទ្យា​បើកបរ​ស្វយ័ត​ផង​ដែរ​។ សម្រាប់​ពេល​អនាគត រថយន្ត​អគ្គិសនី​នឹង​មាន​ការ​ផ្លាស់ប្ដូរ​ធំ​មួយ​ចំពោះ​ឧស្សាហកម្ម​រថយន្ត​។  

១. iPad

iPad ជា​ប្រភេទ​កុំព្យូទ័រ Tablet ប្រើ​ថាមពល​នៃ​ម៉ាស៊ីន Desktop ដោយ​ប្រើ​ដាក់​នៅ​បន្ទប់​ទទួល​ភ្ញៀវ និង​ក្នុង​រថយន្ត។ iPad មិនមែន​ជា Tablet ទីមួយ ឬ​ចុងក្រោយ​នោះ​ទេ តែ​វា​បាន​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ធំ​មួយ​។ ត្បិត​តែ​ការ​លក់​ធ្លាក់​ចុះ ប៉ុន្តែ iPad នៅ​តែ​បន្ត​មាន​អ្នក​ប្រើប្រាស់ ដោយ​ក្រុមហ៊ុន Apple លក់​បាន ១០,៣ លាន​គ្រឿង​នៅ​ត្រីមាស​ទី​បី​ត្រឹម​តែ​ក្នុង​ឆ្នាំ ២០១៧ ប៉ុណ្ណោះ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ electronics.howstuffworks   ប្រែ​សម្រួល៖ ប៊ុនធឿន