Lexus មួយ​ទឹក ៤ ម៉ូឌែល​​ តម្លៃ​អាច​ពិចារណា​បាន​

  • 2018-01-15 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ដល់​ឆ្នាំ ២០១៨ រថយន្ត​មួយទឹក​កាន់​តែ​មាន​ភាព​​ពេញ​និយម​ច្រើន​សម្រាប់​អ្នក​ប្រើ​ប្រាស់​មិន​ថា​ជា​​លក្ខណៈ​គ្រួសារ ឬ​អ្នក​រត់​តាក់​ស៊ីនោះ​ទេ​។ យ៉ាងណាមិញ​ Sabay សង្កេត​ឃើញ​ថា Lexus RX មួយ​ទឹកនៅ​ស្រុក​ខ្មែរ​មាន​អ្នក​ជិះ​ច្រើន​ក្នុង​ចំណោម​រថយន្ត​មួយ​ទឹក​ផ្សេង​ទៀត​។​

សម្រាប់​អ្នក​ត្រូវ​ការ​ទិញ​រថយន្ត​ស៊េរី Lexus មួយ​ទឹក អាច​មើល​តម្លៃ​ខាង​ក្រោម​នេះ​ដែល​យក​ពី​ប្រភព​ហាង​លក់​រថយន្ត​ក្នុង​ស្រុក។

Lexus RX350(ពណ៌ស)

  • Half Full ស៊េរី ២០០៤៖ តម្លៃប្រហែល ៣៣ ៥០០ ដុល្លារ
  • Half Full ស៊េរី ២០០៥៖ តម្លៃប្រហែល ៣៥ ០០០ ដុល្លារ
  • ម៉ាស៊ីន៖ V6 ប្រភេទ​សាំង
  • ចង្កឹះ​លេខ៖ ៦ វគ្គ​ស្វ័យ​ប្រវត្តិ
  • កម្រិត​ស៊ីសាំង៖ ១៣ លីត្រ (ផ្លូវ​ក្រុង) ៩,៤លីត្រ (ផ្លូវ​ឆ្ងាយ)

Lexus RX400h ស៊េរី ២០០៦(ពណ៌ស)

  • Half full៖ តម្លៃប្រហែល ៣ ៧០០០ ដុល្លារ
  • Full Option៖ តម្លៃប្រហែល ៣ ៩០០០ ដុល្លារ
  • ម៉ាស៊ីន៖ V6 ប្រភេទ Hybrid
  • ចង្កឹះ​លេខ៖ ស្វ័យ​ប្រវត្តិ
  • កម្រិត​ស៊ីសាំង៖ ៨,៤ លីត្រ (ផ្លូវ​ក្រុង) ៩,៤លីត្រ (ផ្លូវ​ឆ្ងាយ)​​

Lexus RX330 ស៊េរី ២០០៥​(ពណ៌ស)

  • Half full៖ តម្លៃប្រហែល ៣៥ ០០០ ដុល្លារ
  • Full Option៖ តម្លៃប្រហែល ៣៦ ៥០០ ដុល្លារ
  • ម៉ាស៊ីន៖ V6 ប្រើ​សាំង
  • ចង្កឹះ​លេខ៖ ៥វគ្គ ស្វ័យ​ប្រវត្តិ
  • កម្រិត​ស៊ីសាំង៖ ១៤ លីត្រ (ផ្លូវ​ក្រុង) ៩,៨លីត្រ (ផ្លូវ​ឆ្ងាយ)​

Lexus RX330 ស៊េរី ២០០៤(ពណ៌ស)

  • Half full៖ តម្លៃប្រហែល ៣៣ ៥០០ ដុល្លារ
  • Full Option៖ តម្លៃប្រហែល ៣៥ ០០០ ដុល្លារ
  • ម៉ាស៊ីន៖ V6 ប្រើ​សាំង
  • ចង្កឹះ​លេខ៖ ៥វគ្គ ស្វ័យ​ប្រវត្តិ
  • កម្រិត​ស៊ីសាំង៖ ១៤ លីត្រ (ផ្លូវ​ក្រុង) ៩,៨លីត្រ (ផ្លូវ​ឆ្ងាយ)

Lexus RX300(ពណ៌ស)

  • ស៊េរី​ ២០០១ ៖តម្លៃ​ប្រហែល ១៧ ៥០០ ដុល្លារ
  • ស៊េរី​ ២០០២ ៖តម្លៃ​ប្រហែល ១៩ ៥០០ ដុល្លារ
  • ម៉ាស៊ីន៖ V6 ប្រភេទ​សាំង
  • ចង្កឹះ​លេខ៖ ៤ វគ្គ​ស្វ័យ​ប្រវត្តិ
  • កម្រិត​ស៊ីសាំង៖ ១៣,៨ លីត្រ (ផ្លូវ​ក្រុង) ១១លីត្រ (ផ្លូវ​ឆ្ងាយ)

បញ្ជាក់ ៖ តម្លៃមិន​បូក​បញ្ចូល​ផ្លាកលេខ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អត្ថបទបន្ទាប់៖

តម្លៃ៖ ផ្ដល់​ដោយ​ឃ្លាំង​លក់​រថយន្ត Y168

អត្ថបទ៖ ម៉េងងី