​៤​រឿង​ធំ​ៗ វិសាខា ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​វិស័យ​កីឡា

  • 2018-01-15 02:54:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គិត​ត្រឹម​ពេល​នេះ​ក្លឹប​បាល់ទាត់​វិសាខា​បាន​ធ្វើ​រឿង​អស្ចារ្យ​ជា​ច្រើន ក្នុង​នាម​ជា​​ក្លឹប​ឡើង​មក​លេង​​លីគ​កំពូល​កម្ពុជា​​​ឆ្នាំ​ដំបូង ដោយ​នាំ​យក​កីឡាករ​ល្អៗ ​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​។ ​ថ្ងៃ​នេះ​ Sabay សូម​លើក​យក​រឿង​ធំ​ៗ​​ទាំង​៤ ដែល​​ក្លឹប​នេះ​បាន​ធ្វើ៖

១-​ឡើង​មក​លេង​លីគ​កំពូល​ភ្លាម​ធ្វើ​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​ភ្លាម៖ ក្លឹប​មួយ​នេះ​កំពុង​ធ្វើ​ទីលាន​ផ្ទាល់​ខ្លួន​នៅ​ Grand Phnom Penh ​សម្រាប់​ត្រៀម​លេង​លីគ​កំពូល​កម្ពុជា និង​ Hun Sen Cup ​ឆ្នាំ​២០១៨ ដែល​គិត​ត្រឹម​ពេល​នេះ​​សាង​សង់​បាន​ប្រមាណ​ជា​ ៤០​%​ហើយ។

គម្រោង​សាង​សង់​ទីលាន​ផ្ទាល់​ខ្លួន​របស់​វិសាខា

​២-​ឡើង​មក​លេង​ភ្លាម​នាំ​កីឡាករ​ជម្រើស​ជាតិ​ល្អ​ៗ​ចូល​ក្រុម៖ ​បើ​គិត​ត្រឹម​ពេល​នេះ​ក្លឹប​មួយ​នេះ​បាន​នាំ​ចូល​កីឡាករ​ជម្រើស​ជាតិ​ល្អៗ​មាន​ដូច​ជា​ខ្សែ​ការពារ​មក​ពី​បឹង​ រស់ សំអឿន និង​​អ្នក​ចាំ​ទី​មក​ពី​ភ្នំពេញ​ក្រោន កែវ សុខសិលា ​ជា​ដើម ​រួម​ជា​មួយ​ខ្សែ​បម្រើ​ឆ្នើម​​ ពៅ ភារិទ្ធ។

រស់ សំអឿន (លេខ ២៦)

៣-​នាំ​ចូល​កីឡាករ​បរទេស​ល្អ​ៗ​ពី​ទ័ព​ ដែល​​គ្រប់​គ្នា​សឹង​មិន​គួរឲ្យ​ជឿ៖ ​ការ​នាំ​យក​កីឡាករ​បរទេស​កូរ៉េខាងជើង​ពី​ទ័ព​ធ្វើ​ឲ្យ​​មហា​ជន​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ពី​ព្រោះ​កីឡាករ​កូរ៉េខាងជើង​ទាំង​ ៤​នាក់ គឺ​ ខ្សែប្រយុទ្ធ Choe Myong-ho, ខ្សែបម្រើ Kim Kyong-hon, ខ្សែប្រយុទ្ធ Ri Hyok-chol និងខ្សែការពារ Jang Song-hyok មាន​ភាព​លេចធ្លោ​​ក្នុង​កំឡុង​ពេល​នៅ​ជា​មួយ​​ទ័ព​ពីរ​ឆ្នាំ​កន្លង​មក។

កីឡាករ កូរ៉េខាងជើង​ កាល​នៅ​ទ័ព

៤-​ទិញ​ក្លឹប​បាល់ទះ​នៅ​ថៃ៖ កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​​គ្រប់​គ្នា​ប្រហែល​បាន​ទទួល​ដំណឹង​ហើយ​ថា ក្លឹប​​បាល់ទះ​វិសាខា ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​ឯក​ឧត្ដម ស សុខា តំណាងរាស្ត្រ​ខេត្ត​ព្រៃវែង​​បាន​ទិញ​ក្លឹប​បាល់ទះ​អាជីព​របស់​ថៃ​ NK Fitness ​​ហើយ​បាន​ប្រើ​ឈ្មោះ​ថា វិសាខា​ថៃ៕ ​​​​​​​

ក្រុម NK Fitness និង វិសាខា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​