ខ្លាំង! អាជ្ញាកណ្ដាល​​ធាក់​កីឡាករ​ហើយ​ឲ្យ​កាត​ទៀត ខឹង​ព្រោះ​រត់​បុក​ខ្លួន​ពី​ក្រោយ

  • 2018-01-15 03:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាកណ្ដាល​បារាំង​​ឈ្មោះ​ថា Tony Chapron បាន​ធាក់​ Diego Carlos ​ដែល​ខ្សែ​ការពារ​​របស់​ក្រុម Nantes មួយ​ជើង និង​ផ្ដល់​កាត​លឿង​ទី​ពីរ​ស្មើ​នឹង​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ទីលាន​ បន្ទាប់​ពី​​កីឡាករ​រូប​នេះ​បាន​រត់​បុក​អាជ្ញាកណ្ដាល​ពី​ក្រោយ។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ក្នុង​ជំនួប​រវាង Nantes និង​ក្រុម​កំពុង​នាំ​មុខ​កំពូល​តារាង ​Paris Saint-Germain។ ខ្សែ​ការពារ​ប្រេស៊ីល Diego ទទួល​បាន​កាត​លឿង​ម្ដង​ហើយ​​នាទី​៣០ ពេល​ក្រុម PSG កំពុង​នាំ​មុខ ១-០។

នាទី​៩០​បូក​ PSG បាន​វាយ​បក​​មក​មុខ​​ទី​របស់ Nantes ដើម្បី​រក​គ្រាប់​បាល់​បន្ថែម ខណៈ​នោះ​លោក​អាជ្ញាកណ្ដាល Tony និងDiego បាន​រត់​មុខ​ក្រោយ​គ្នា។ ស្រាប់​តែ​ភ្លាម​ៗ Diego បាន​រត់​ទៅ​មុខ​ Tony ​ឲ្យដួល។ តែ​អ្វី​តែ​ជា​រឿង​ភ្ញាក់​ផ្អើល ពេល​កំពុង​ដួល Tony បាន​ធាក់ Diego មួយ​ជើង និង​ក្រោក​ឈរ​ផ្ដល់​កាត​លឿង​ទី​២​ទៅ​កីឡាករ​ដោយ​សារ​គិត​ថា​ នេះ​ជា​សកម្មភាព​មាន​ចេតនា។

ចប់​ការ​ប្រកួតNantes ០-១ PSG។ ក្រោយ​ពីប្រកួត​ចប់​ប្រធាន​ក្លឹប Nantes បាន​​ចង់​​ឲ្យ​លោក Tony Chapron ទទួល​កា​ពិន័យ​​ព្យួរ​ការងារ៦​ខែ ក្រោយ​បញ្ចេញ​កាយ​វិការ​មិន​សមរម្យ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី