មេ​ ​Amazon​ ​ចាយ​លុយ​ ​៣៣​ ​លាន​ដុល្លារ​ជួយ​ក្មេង​ភៀសខ្លួន​ឲ្យ​បាន​រៀន

  • 2018-01-15 04:01:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Jeff Bezos​ ​នាយក​ប្រតិបត្តិ​វេបសាយ​ ​Amazon​ ​ដែល​ទើប​ក្ដាប់​ដំណែង​ជា​កំពូល​មហាសេដ្ឋី​លេខ​មួយ​ក្នុង​លោក​ ​បាន​ប្រកាស​ផ្ដល់​ថវិកា​ប្រមាណ​ ​៣៣​ ​លាន​ដុល្លារ​ទៅ​កាន់​កម្មវិធី​ ​TheDream.Us ​ ​ដើម្បី​ផ្ដល់​អាហារូបករណ៍​ដល់​ក្មេង​ដែល​ធ្វើ​អន្តោប្រវេសន៍​មក​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ឲ្យ​បាន​រៀន។

អាហារូបករណ៍​ដែល​ ​Jeff Bezos​ ​ផ្ដល់​ជូន​ ​មាន​សហការ​ជា​មួយ​សាលា​ជា​ច្រើន​ប្រមាណ​ ​៧៤​ ​ទូទាំង​សហរដ្ឋអាមេរិក​ហើយ​ក្នុង​នោះ​ក៏​មាន​សាលា​ល្បី​ៗ​ដូច​ជា៖

  • George Mason University
  • University of Washington
  • Hunter College
  • Rutgers University
  • Arizona State University
  • The City College of New York
  • University of California, Santa Cruz

TheDream.Us​ ​បាន​ប្រកាស​ថា​ ​ជំនួញ​ដែល​ ​Jeff Bezos​ ​ផ្ដល់​ឲ្យ​ ​គឺ​ជា​កញ្ជប់​ថវិកា​ដ៏​ធំ​សម្បើម​ដែល​ស្ថាបន​ពួក​គេ​មិន​ធ្លាប់​ទទួល​បាន​ ​ហើយ​ប្រាក់​ទាំង​នេះ​នឹង​ជួយ​ឲ្យ​ក្មេង​ដែល​ធ្វើ​អន្តោប្រវេសន៍​ហោច​ណាស់​ ​១ ០០០​ ​នាក់​អាច​បញ្ចប់​ការ​សិក្សា​ពី​ថ្នាក់​វិទ្យាល័យ។

ចំពោះ​ក្មេង​អន្តោប្រវេសន៍​ដែល​ប្រឡង​បាន​អាហារូបករណ៍​របស់​ ​TheDream.Us​ ​សម្រាប់​ថ្នាក់​មហាវិទ្យាល័យ​ ​គឺ​នឹង​ទទួល​បាន​ ​៣៣ ០០០​ ​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដើម្បី​បញ្ចប់​ការ​សិក្សា​កម្រិត​បរិញ្ញាបត្រ​នេះ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Mashable   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី