ឆ្នាំទាំង៤មានគ្រោះអាក្រក់ក្នុងឆ្នាំថ្មី មានវិធីសង្រ្គោះមិនបាច់រកគ្រូ គ្រោះធំមកជាតូច
- 2018-01-15 08:00:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំទាំង៤មានគ្រោះអាក្រក់ក្នុងឆ្នាំថ្មី មានវិធីសង្រ្គោះមិនបាច់រកគ្រូ គ្រោះធំមកជាតូច
ចន្លោះមិនឃើញ
លោកគ្រូហោរាសាស្ត្រ ឡុង បូរ៉ា ហៅលោកតាថ្មអណ្ដែត មានឈ្មោះល្បីជាង២០ឆ្នាំខាងហុងស៊ុយតាមក្បួនតម្រាចិន ប្រាប់ថា ឆ្នាំទាំងឆុងនឹងទេវតាឆ្នាំថ្មី ឆ្នាំច មានដូចជា៖ នាំរោងឆុង ១០០% ឆ្នាំច ឆុង៧៥% ឆ្នាំមមែឆុង៥៥% ឆ្នាំឆ្លូវ២៥% គឺមានវិធីកាត់ឆុងដោយមិនបាច់រកគ្រូ។
គ្រូហោរាសាស្ត្រ និងជាទីប្រឹក្សាសម្ដេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតសម្ដេចមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ខាងលើប្រាប់ទៀតថា ក្នុងឆ្នាំថ្មីនេះឆ្នាំដែលមានរាសីខ្ពស់ត្រដែតផ្ដាច់គេ គឺឆ្នាំថោះអាចជួយសង្គ្រោះឆ្នាំទាំង៤ ដែលឆុងនឹងទេវតាឆ្នាំថ្មី។
អ្នកឆុងនឹងទេវតាឆ្នាំថ្មីដូចជា រោង ច មមែ ឆ្លូវ អាចរកចាស់ទុំកើតក្នុងឆ្នាំថោះដូចជា ឪពុកម្ដាយ ជីដូនជីតា ឪពុកមាម្ដាយមីង ដើម្បីសុំពរជ័យ និងទទួលវត្ថុអនុស្សាវីយ៍។ លើកលែងតែអ្នកមានឋានៈទាបជាងខ្លួនដូចជាប្អូន កូន ចៅជាដើម ទោះកើតក្នុងឆ្នាំថោះ ក៏មិនអាចជូនវត្ថុអនុស្សាវរីយ៍ដើម្បីកាត់ឆុងបានដែរ។
លោកគ្រូ ឡុង បូរ៉ា ប្រាប់ថា ការប្រគល់វត្ថុអនុស្សាវរីយ៍នោះត្រូវធ្វើក្នុងម៉ោងថោះ ព្រោះតាមក្បួនតម្រាចិនពីបុរាណគឺមានចែកម៉ោង។ ក្នុងនោះដូចជា៖
ម៉ោង ១១ ទៅម៉ោង ១រសៀល គឺម៉ោងជូត
ម៉ោង ១ ទៅម៉ោង៣ គឺម៉ោងឆ្លូវ
ម៉ោង៣ ទៅម៉ោង៥ គឺម៉ោងខាល
និងពីម៉ោង ៥ ទៅម៉ោង ៧ គឺម៉ោងថោះ
ដូច្នេះវត្ថុដែលត្រូវទទួល ដើម្បីលើកជោគជតារាសី សម្រាប់ឆ្នាំឆុងទាំង៤ គឺត្រូវទទួលម៉ោងថោះ និងទទួលពីអ្នកកើតក្នុងឆ្នាំថោះ ដើម្បីឲ្យល្អប្រសើរឡើងវិញ។
គ្រូហោរា ឡុង បូរ៉ា ប្រាប់ទៀតថា វិធីនេះនឹងអាចកាត់បន្ថយឆុងអស់៨០%។ បើសិនជាគ្រោះត្រូវបាត់បង់ជីវិត អាចត្រឹមរបួសសើស្បែកតិចតួច បើគ្រោះត្រូវបាត់បង់ទ្រព្យសម្បត្តិមាសប្រាក់កែវកងធំដុំ អាចត្រឹមបាត់បង់បន្តិចបន្តួចប៉ុណ្ណោះ៕
ចុចអានអត្ថបទ៖