Ice-Watch ចេញ​នាឡិកាថ្មី CITY sparkling 2018 សាមញ្ញ តែ​ឡើង​ស្អាត

  • 2018-01-15 11:46:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម​ឆ្នាំ ២០១៨ នេះ Ice-Watch បាន​សម្រុក​ចេញ​ម៉ូដែល​នាឡិកា​ថ្មី​ស្អាតៗ​តែ​ម្ដង​សម្រាប់​អ្នក​ចូល​ចិត្ត​លេង Fashion គ្រប់​ស្ថានភាព ក្នុង​នោះ​មាន CITY sparkling 2018។

CITY sparkling 2018 ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ប្រណីត មើល​ទៅ​សាមញ្ញ តែ​ស្អាត​បែប Fashion ឡើង​កប់​ស៊េរី ពាក់​ត្រូវ​គ្រប់​ស្ថាន​ភាព មិន​ថា​ចូលរួម​កម្មវិធី ឬ​ដំណើរ​កម្សាន្ត​ឡើយ។ ឡូយ​ត្រង់​ថា ម៉ូដែល​នេះ អាច​បញ្ចេញ​ពន្លឺ​ចាំង​ផ្លេកៗ​ដើម្បី​ទាក់​ទាញ​ក្រសែ​ភ្នែក​អ្នក​ជុំវិញ។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន Watch Empire ដែល​នាំ​ចូល​នាឡិកា Ice-Watch ផ្ដាច់​មុខ​នៅ​កម្ពុជា។

ប្រភព​ដដែល​បន្ត​ថា តួ​នាឡិកា ភ្លឺ​រលោង និង​ផ្ទៃ​មុខ​មាន ៤ ពណ៌ ពោល​គឺ​ពណ៌​មាស ប្រាក់ ស និង​ខ្មៅ ឯ​ខ្សែ​ស្បែក​មាន ២ ប្រភេទ គឺ​ស្បែក​ប្រភេទ​រលោង និង​ស្បែក​ប្រភេទ​គ្រើម។

CITY sparkling 2018 នឹង​ត្រូវ​ដាក់​លក់​ជា​ផ្លូវ​ការ​ចាប់​ពី​អង្គារ ១៦ មករា នេះ​ទៅ ខណៈ​ដែល​តម្លៃ​មិន​ទាន់​ត្រូវ​បាន​ក្រុមហ៊ុន​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើយ៕

អត្ថបទ​ពាក់ព័ន្ធ៖ ឃើញស្អាត ហើយ​អ្នកច្នៃម៉ូដសុទ្ធតែល្បី តែតម្លៃនាឡិកានេះ មិនដូចអ្នក​គិតទេ

ដោយ៖ សុផាត