អ្នកផលិតស្រា ដាក់មួយឃ្លានេះ មានន័យខ្លាំង
- 2018-01-16 02:45:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកផលិតស្រា ដាក់មួយឃ្លានេះ មានន័យខ្លាំង
ចន្លោះមិនឃើញ
«សម្រាប់អ្នកក្រខាតពេល១ថ្ងៃ ដូចខាតប្រាក់១ខែ» ។ នេះជាការលើកឡើងរបស់ អ្នកស្រី ហៃ ម៉ាលី វ័យ៤៣ឆ្នាំ ជាអ្នកប្រកបរបរបិតស្រាលក់ នៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
-ចុចអាន៖ មកមើលការផលិតស្រាស ស្រាផ្អែម ល្បីល្បាញនៅ ខេត្តស្ទឹងត្រែង ម្ដងមើល៎!
ការលើកឡើងបែបនេះ មានន័យថា អ្នកក្ររកបាន១ថ្ងៃ ហូប១ថ្ងៃ ដូច្នេះប្រសិនបើខាត១ថ្ងៃ នឹងកើនបំណុលមិនខាន។ ម៉្លោះហើយជីវិតអ្នកក្រ ត្រូវតែប្រឹង និងតស៊ូ រកប្រាក់ចំណូលឲ្យបានរាល់ថ្ងៃ បើថ្ងៃណាខាតហើយច្បាស់ណាស់នឹងប្រឈមការដាច់បាយមិនខាន។
អ្នកស្រី ហៃ ម៉ាលី បានចាប់ផ្ដើមបិតស្រានៅទសវត្សរ៍ឆ្នាំ ១៩៨០ ដែលកាលនោះ ជាស្រា ស ធម្មតាតែប៉ុណ្ណោះ។ ក្រោយមក នៅឆ្នាំ២០១៦ អ្នកស្រី ចាប់ផ្ដើមបន្ថែមប្រភេទស្រា២មុខទៀតគឺ៖ ស្រាសផ្អែម និង ស្រាដំណើបខ្មៅ។
-ចុចអាន៖ អារម្មណ៍អ្នកបើកទូក «បើភ្ញៀវសប្បាយចិត្ត នោះអ្នកផ្ដល់សេវា ក៏សប្បាយចិត្តដែរ»
-ចុចអាន៖ ដោយសារពាក្យមួយឃ្លា ថៅកែស្រាទំពាំងបាយជូរបាណន់ សម្រេចដាំដំណាំទំពាំងបាយជូរដំបូងគេ នៅបាត់ដំបង