មិន​ចង់​ឲ្យ​ជឿ ​នាឡិកា Tag Heuer អាច​ទិញ​រថយន្ត Porsche បាន ២ ​គ្រឿង

  • 2018-01-17 10:22:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភេទ​នាឡិកា​ឆ្លាតវៃ​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត អាច​ថា Apple Watch Edition ថ្លៃ ១៧ ០០០ ដុល្លារ តែ​បើ​ក្រឡេក​មក​មើល​ក្រុមហ៊ុន Tag Heuer បាន​ចេញ​លក់​នាឡិកា​ឆ្លាតវៃ​ប្រើ​ប្រព័ន្ធ Android ហើយ​ថ្លៃ​បំផុត​ក្នុង​លោក ល្មម​ទិញ​បាន​រថយន្ត Bentley ទំនើប​មួយ​ឬ​យក Porsche Carrera បាន​ពីរ​គ្រឿង​ក្នុង​ទីផ្សារ​អង់គ្លេស ។

នា​កម្មវិធី Haute Horlogerie Geneve ក្រុមហ៊ុន​នាឡិកា​ស្វីស​បាន​ប្រកាស​ Smartwach ម៉ូដែល Modular 45 ​ស្រោប​ដោយ​ត្បូងពេជ្រ​ចំនួន ៥៨៩ ​គ្រាប់​ប្រហែល ២៣.៣៥ ការាត់​និង​ខ្សែ​ស្រោប​ដោយ​មាស​ស 18K PD125 ធ្វើ​ឲ្យ​តម្លៃ​របស់​វា​ឡើង​ដល់ ១៩៧ ០០០ ដុល្លារ

ថ្លែង​ក្នុង​សន្និសីទ​ផ្លូវ​ការ​មួយ​ ក្រុមហ៊ុន Tag Heuer បាន​បញ្ជាក់​ថា "ពិត​ណាស់​ដែល​ក្រុមហ៊ុនរបស់​យើង ជា​ទូទៅ​តែងតែ​ចេញ​លក់​នូវ​នាឡិកា Tag Heuer មាន​រូបរាង​សាមញ្ញ ប៉ុន្តែ​ម៉ូដែល​នេះ​មិន​ត្រឹម​តែ​ប្រើ​លោហធាតុ​ទីតាញ៉ូម​មុយ​មុខ​ឡើយ ក៏​ស្រោប​ដោយ​ត្បូង​ពេជ្រ រំលេច​ដោយ​ទឹក​មាស​ស​ផង​ដែរ"។

រូបតំណាងរថយន្ត Porsche 911 Carrera

ចំពោះ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន Modular 45 ប្រើ​អេក្រង់ AMOLED ដំណើរការ​លើ Android Wear 2.0 មាន​មុខងារ GPS, Wi-Fi, Bluetooth និង NFC សម្រាប់​ទូទាត់​ទំនិញ​ជាមួយ Android Pay។ ត្រឹម​លក្ខណៈ​សម្បត្តិ​ប៉ុណ្ណេះ អាច​ថា​ស្មើ​គ្នា​ធៀប​នឹង Modular 41 ថ្លៃ ១ ២០០ ដុល្លារ គ្រាន់​រូបរាង​ខុស​គ្នា​ដាច់។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ ibtimes   ប្រែ​សម្រួល៖ កៅ រក្សា