Lexus LS500 ស៊េរី​ឆ្នាំ ២០១៨ ៣ ម៉ូដែល​ ដាក់​តម្លៃ​លក់ប្រជែង​គ្នា​

  • 2018-01-17 10:34:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពិព័រណ៍ Detroit Auto Show នៅ​សហរដ្ឋអាមេរិក​ក្រុមហ៊ុន​ប្រទេស​ជប៉ុន Lexus បាន​ប្រកាស​ពី​ការ​ចេញ​លក់​នូវ​រថយន្ត​ត្រកូល LS500 ស៊េរី​ឆ្នាំ២០១៨ ចំនួន ៣ ម៉ូដែល​ក្នុង​តម្លៃ​ខ្ពស់​ទាប​ជាង​គ្នា​បន្តិចបន្តួច។ ផ្នែក​តួ​រថយន្ត​ស្រស់​ស្អាត​មិន​ចាញ់​ត្រកូល LC អម​ដោយ​ចង្កៀង​រាង V ប្រភេទ LED សាកសម​នឹង​សំណាញ់​នៃ​ចម្រឹង​ដែក​ខាង​មុខ​ដ៏​កំណាច។

ផ្នែក​ខាង​ក្នុង​រថយន្ត​បំពាក់​ដោយ​អេក្រង់​លាត​សន្ធឹង ១២.៣ អ៊ីញ ហើយ​ម្ចាស់​រថយន្ត​ប្រណីត​មួយ​នេះ​ក៏​ទទួល​បាន​មុខងារ​ថ្មី​នៃ​កៅអី​ផ្លាស់ប្ដូរ​សីតុណ្ហភាព អាច​ជួយ​ម៉ាស្សា​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​បែប​ជប៉ុន​ឲ្យ​ឈ្មោះ Shiatsu ។​ ជាង​នេះ​ទៅ​ទៀត​កន្លែង​ដាក់​ជើង​នៃ​កៅអី​ខាង​ក្រោយ​មាន​ទំហំ​ធំ ជាង​ម៉ូដែល LS ណាៗ​ទាំង​អស់​ប្រចាំ​ប្រវត្តិសាស្ត្រ។

បំពាក់​នូវ​ម៉ាស៊ីន V6 Turbocharger ចំណុះ ៣.៥ លីត្រ អាច​ផលិត​កម្លាំង​បាន ៤១៥ សេះ​ខ្លាំង​ជាង​​ត្រកូល LS ម៉ូដែល​បច្ចុប្បន្ន​ចំនួន ២៩ សេះ។​ប្រើ​ចង្កឹះ​លេខ​ស្វ័យប្រវត្តិ ១០ វគ្គ មាន​ល្បឿន​ស្ទុះ​ពី ០ ទៅ ១០០ គ.ម/ម៉ ​ប្រើ​ពេល ៤.៥ វិនាទី អម​នឹង​ប្រព័ន្ធ​រត់​ដោយ​កង់​ក្រោយ។​

Lexus LS ឆ្នាំ ២០១៨ នឹង​មាន​តាំង​បង្ហាញ​តាម​បណ្ដា​ហាង​ចែកចាយ​ក្រៅ​ស្រុក​នា​ដើម​ឆ្នាំ ២០១៨ ចាប់​ពី​តម្លៃ ៧៥,០០០ ដុល្លារ ​ម៉ូដែល​ធម្មតា, ប្រភេទ Hybrid (LS500h) តម្លៃ ៧៩,៥១០ ដុល្លារ និង​ម៉ូដែល F Sport ដែល​ទទួល​ការ​តុបតែង​បន្ថែម​មួយ​កម្រិត​ទៀត បន្សំ​នឹង​ការ​រត់​ដោយ​កង់​ទាំង ៤ ហើយ​ថែម​លុយ​ពី​លើ​នោះ ៣,២២០ ដុល្លារ។

​​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី