Kim Kardashian និង Kanye West ស្វាគមន៍កូនទី៣

  • 2018-01-17 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងកម្មវិធី Reality Show, Kim Kardashian និងស្វាមីតារារ៉េប Kanye West បានស្វាគមន៍កូនទី៣ របស់ខ្លួន ដែលជាកូនស្រីមកកាន់គ្រួសារពួកគេ។ នេះបើតាមការរាយការណ៍ ពីសារព័ត៌មាន TMZ ស្របពេលដែល Kim ទើបតែប្រកាសនៅលើបណ្ដាញសង្គមថាខ្លួនពិតជាសម្រាលបានកូនស្រីមែន។

Kim បញ្ជាក់​ពី​លើ​បណ្ដាញ​សង្គម​ Twitter

“Kayne និងខ្ញុំពិតជាសប្បាយរីករាយណាស់ ក្នុង​ការប្រកាសពីការមកដល់នៃកូនស្រីដែលមានសុខភាពល្អនិងស្រស់ស្អាតរបស់យើង”។ នាងបានសរសេរដូច្នេះនៅលើវិបសាយផ្ទាល់ខ្លួន។ Kim សរសេរបន្ថែមទៀតថា៖ “ពួកយើងពិតជាសប្បាយរីករាយ ចំពោះគ្រួសាររបស់យើងដែលអាចឲ្យដំណើរការសម្រាលនេះប្រព្រឹត្តិទៅបានល្អ និងលោកវេជ្ជបណ្ឌិត និងឆ្មបចំពោះការយកចិត្តទុកដាក់ពិសេស។ North និង Saint ពិតជាសប្បាយចិត្តនឹងស្វាគមន៍ប្អូនស្រីពួកគេ”។

Kim សម្រាលកូនស្រីនៅថ្ងៃច័ន្ទ ថ្ងៃទី១៥ នៅម៉ោង ១២:៤៧ ព្រឹក។ តារារូបនេះក៏បានបញ្ជាក់ពីការរំពឹងទុកពីថ្ងៃសម្រាលនៅក្នុងកម្មវិធី Ellen កាលពីខែវិច្ឆិកាផងដែរ។

Kim គឺជាមនុស្សម្នាក់ក្នុងចំណោមបងប្អូននាងដែលនឹងសម្រាលកូនក្នុងឆ្នាំ២០១៨ ដោយ Kylie Jenner និង Khloe រំពឹងថានឹងសម្រាលកូនដំបូងនៅខែមិនានិងមេសាឆ្នាំនេះ​ដែរ៕

អាន​អត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ