សោកស្ដាយ! Chris Hemsworth ថា​ខ្លួន​អស់​ពេល​សម្ដែង​ជា​តួអង្គ​ Thor ហើយ

  • 2018-01-17 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​សម្ដែង​នៅ​ក្នុង​រឿង "Thor” ចំនួន​បី​វគ្គ​​ព្រម​ទាំង​ភាពយន្ត​ "Avengers” ចំនួន​បួន​វគ្គ​រួច​មក​ តារា​សម្ដែង​សាច់​ដុំ​កង់ៗ Chris Hemsworth បាន​ប្រកាស​ថា​កុង​ត្រា​របស់​ខ្លួន​ជាមួយ​នឹង​ផលិតកម្ម Marvel Studio បាន​មក​ដល់​ទី​បញ្ចប់​ហើយ​។

លោក​ Chris Hemsworth

ចំពោះ​ពេល​នេះ​អនាគត​របស់​ពិភព​ Marvel គឺ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ ប៉ុន្តែ​តារា​រូប​នេះ​មិន​អាច​ចូល​មក​សម្ដែង​ក្នុង​ខ្សែ​រឿង​នេះ​បាន​ទេ លុះ​ត្រា​តែ​ក្រុមហ៊ុន​បញ្ចុះ​បញ្ចូល​លោក​ ដើម្បី​ចុះ​កុង​ត្រា​ថ្មី។

“ចំពោះ​កុង​ត្រា​ ពេល​នេះ​គឺ​ជា​ពេល​ចុង​ក្រោយ​របស់​ខ្ញុំ​ហើយ​។ ខ្ញុំ​នឹង​មិន​សម្ដែង​ជា​តួអង្គ​នេះ​ម្ដងទៀត​ទេ​។" លោក Chris បញ្ជាក់​ក្នុង​សារព័ត៌មាន USA Today។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​តារា​រូប​នេះ​នៅ​តែ​មាន​កូន​ចិត្ត​សោក​ស្ដាយ​និង​មិន​ចង់​ចាក​ចេញ​ផង​ដែរ ដោយ​គិត​ថា តួអង្គ​នេះ​ជា​ផ្នែក​ដ៏​ធំ​មួយ​របស់​លោក​ក្នុង​រយៈ​ពេល​១​ទសវត្ស​មក​នេះ។

លោក​និយាយ​ដូច្នេះ​ថា៖ "វា​ពិត​ជា​គួរ​ខ្លាច​ណាស់​បើ​សិន​ជា​គិត​ពី​វា។ ខ្សែ​រឿង​នេះ​វា​មើល​ទៅ​ដូច​ជា​មិន​ចេះ​ចប់​អីចឹង​ ប៉ុន្តែ​ស្រាប់​តែ​ពេល​នេះ​អ្វី​គ្រប់​យ៉ាង​នឹង​ត្រូវ​បញ្ចប់។"

តួអង្គ​ Thor

ចំពោះ​ខ្សែ​រឿង "Thor” គឺ​ជា​បណ្ដា​ខ្សែ​​រឿង​ដែល​រក​ចំណូល​បាន​តិច​ជាង​គេ​បើ​ប្រៀបធៀប​នឹង​ខ្សែ​រឿង​ដទៃ​ទៀត ដូច​ជា "Captain America” និង "Iron Man”។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះ​គឺ​ ភាពយន្ត​វគ្គ​ចុង​ក្រោយ "Thor: Ragnarok” បែរ​ជា​រក​ចំណូល​បាន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​និង​ទទួល​បាន​ការ​កោត​សរសើរ​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន ដែល​ជា​ស្នាដៃ​ដឹក​នាំ​រឿង​ដោយ​លោក Taika Waititi។

សម្រាប់​ពេល​លោក Hemsworth កំពុង​តែ​រំភើប​ចំពោះ​ភាពយន្ត​ "Avengers: Infinty Wars” ដែល​នឹង​ដាក់​បញ្ចាំង​នៅ​ខែ​ឧសភា​នេះ ដែល​មាន​តារា​ចូល​រួម​សម្ដែង​ដល់​ទៅ​ ៧៦​នាក់​ចំពោះ​វគ្គ​ទី​ ៣ និង​ទី​៤។

គូស​បញ្ជាក់​ដែរ​ថា​តារា​សម្ដែង Chris Evans ដែល​ជា​តួអង្គ​ Captain America ក៏​បាន​បញ្ជាក់​ដែរ​ថា​ខ្លួន​និង​ផុត​កុង​ត្រា​ពី Marvel បន្ទាប់​ពី​រឿង "Avenger 4” ប៉ុន្តែ​លោក Robert Downey JR. ដែល​សម្ដែង​ជា​តួអង្គ Iron Man មិន​ទាន់​បញ្ជាក់​ពី​បញ្ហា​កុង​ត្រា​នេះ​នៅ​ឡើយ៕

អាន​អត្ថបទ៖

ប្រភព៖ comicbook   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី