Pato សង្ឃឹម​ជាប់​ជម្រើស​ជាតិ​ប្រេស៊ីល​វិញ​ក្រោយ​លេង​ល្អ​នៅ​អាស៊ី​

  • 2018-01-17 02:52:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alexandre Pato រំពឹង​បាន​​ឱកាស​ជាប់​ជម្រើស​ជាតិ​វិញ​ក្រោម​ការ​​ដឹកនាំ​របស់​គ្រូ​បង្វឹក​ លោក​ Tite​ ដើម្បី​បង្ហាញ​ខ្លួន​នៅ​ World Cup ជុំ​ផ្ដាច់ព្រ័ត្រ។​

Pato

ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​បាត់​មុខ​ពី​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​តាំង​ពី​ខែ​មិថុនា​ ឆ្នាំ​២០១៣​មក​ ដោយ​សារ​តែ​របួស​ដ៏​រ៉ាំរ៉ៃ​ មិន​អាច​ឲ្យ​រូប​គេ​លេង​បាល់​បាន​ជាប់​លាប់​។​ យ៉ាង​ណា​​ក្រោយ​ទៅ​ប្រកប​អាជីព​នៅ​ក្លឹប​ចិនTianjin Quanjian ហើយ​ស៊ុត​បញ្ចូល​ទី​១៥​គ្រាប់​ក្នុង​២៤​ប្រកួត​ Pato សង្ឃឹម​ទទួល​ការ​កោះហៅ​ពី​គ្រូ​បង្វឹក​សារ​ជា​ថ្មី។​

អតីត​កីឡាករ​ឆ្នើម​ AC Milan ប្រាប់​ថា៖ ការ​ប្រឹងប្រែង​ទាំង​អស់​របស់​ខ្ញុំ​គឺ​ដើម្បី​វិល​ទៅ​ជម្រើស​ជាតិ។ ក្រៅ​ពី​ហ្វឹកហាត់​ជាមួយ​ក្លឹប​ ខ្ញុំ​បាន​​ហ្វឹកហាត់​សាច់ដុំ​​បន្ថែម​នៅ​ផ្ទះ​ ខ្ញុំ​តែងតែ​ស្រមៃ​ចង់​ពាក់​អាវ​ប្រេស៊ីល​ម្ដង​ទៀត។ ការ​លេង​នៅ​ចិន​ខ្ញុំ​បាន​ជួយ​ក្លឹប​ឈាន​ដល់​កម្រិត​មួយ​ដែល​គ្មាន​នរណា​អាច​នឹក​ស្មាន​ដល់​ (បញ្ចប់​ចំណាត់ថ្នាក់​លេខ​៣)៕

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ័ត្ន