Audi RS3 ប៉ះ​គ្នា​ជាមួយ Mercedes-AMG A45 លទ្ធផល​បញ្ចប់​ទៅ​ជា​បែប​ណា?

  • 2018-01-18 03:29:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ទំនើប​ធុន​កណ្ដាល ២ ម៉ូដែល​រួម​មាន Mercedes-AMG A45 និង Audi RS3 Sedan ត្រូវ​បាន​គេ​យក​មក​ប្រណាំង​សាកល្បង​កម្លាំង​ម៉ាស៊ីន​ក្នុង​ទីលាន Rock Raceway ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ ក្នុង​ចម្ងាយ​ផ្លូវ​ត្រង់ ៣០០ ម៉ែត្រ ដើម្បី​ចាប់​យក​អ្នក​ឈ្នះ តើ​មួយ​ណា​អាច​រត់​បាន​លឿន​ជាង?

បញ្ជាក់​ថា A45 របស់ Mercedes បំពាក់​នូវ​លក្ខណៈសម្បត្តិ​តូច​ជាង​គូ​ប្រកួត​បន្តិច ដោយ​ប្រើ​ត្រឹម​ម៉ាស៊ីន​ចំណុះ ២.0 លីត្រ Four-cylinder ផលិត​កម្លាំង​បាន ៣៧៦ សេះ សន្ទុះ​ពី ០ ទៅ ១០០ គ.ម/ម៉ ប្រើ​ពេល ៤.២ វិនាទី ប៉ុន្តែ​មាន​ល្បឿន​អតិបរមា ២៥០ គ.ម/ម៉ ស្មើ​នឹង RS3។ ចំណែក​ឯ​ Audi មួយ​គ្រឿង​នេះ​វិញ បំពាក់​នូវ​ម៉ាស៊ីន Five-cylinder ចំណុះ ២.៥ លីត្រ ផលិត​កម្លាំង​បាន ៣៩៤ សេះ ស្ទុះ​ពី ០ ទៅ ១០០ គ.ម/ម៉ ប្រើ​ពេល ៤.១ វិនាទី។

ទី​បំផុត​លទ្ធផល​មិន​ខុស​ពី​ការ​រំពឹង​ទុក​ដោយ​រថយន្ត Audi RS3 ប្រើ​ពេល​ត្រឹម ១០.១ វិនាទី​យក​ឈ្នះ​លើ​គូ​ប្រយុទ្ធ Mercedes A45 ប្រើ​ពេល​ខុស​គ្នា​បន្តិច​ដល់ ១០.៩ វិនាទី។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ carscoops   ប្រែ​សម្រួល៖ កៅ រក្សា