តារា​៤​រូប​ទើប​សម្រាលបាន​​កូន​តូចៗ គួរ​ឲ្យ​ស្រលាញ់

  • 2018-01-18 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណាយ​ពេល​បំប៉ន​ និង​រក្សា​គភ៌អស់​ជិត​១០​ខែ ទីបំផុត​សមាជិក​ថ្មី​របស់​គ្រួសារ​អ្នក​សិល្បៈ​ទាំង​៤​នេះ បាន​ចេញ​មុខ​មក​ជួប​ឪពុក​ម្ដាយ ក្នុង​ពិភព​លោក​ដ៏​ស្រស់​ត្រកាល​នេះ​ហើយ។

រូបពី៖ FB ស្រីលាភ

**១ នាយ ក្រឹម៖** ស្រីលាភ ដែល​ត្រូវ​ជា​ប្រពន្ធ​ទី​២​ លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ​នាយ​ក្រឹម សម្រាល​បាន​កូន​ភ្លោះ​ស្រី​២នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា ឆ្នាំ​២០១៧។

រូប​ពី៖ FB សាពូន មីដាដា

២ សឿ សុធារ៉ា៖ ស្វាគមន៍​ដើម​ឆ្នាំ​ថ្មីនេះភរិយា សាពូន មីដាដា សម្រាល​បាន​កូន​កូន​ប្រុស​ម្នាក់​ និង​បាន​ដាក់​ឈ្មោះ សាពូន ដារ៉ា​បុរស។

រូបពី៖ FB លី សុខជុន

៣ លី ច័ន្ទសីហា៖ កាល​ពី​ថ្ងៃ​ទី​៩​ មករា ​កន្លង​ទៅ​ តារាសម្តែង លី ច័ន្ទសីហា សម្រាល​បាន​កូន​ស្រី​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​​។

រូបភាពផ្ដល់ឲ្យ

៤ ឆ័យលី ដាឡែន៖ លាក់​ដំណឹង​មាន​ផ្ទៃ​ពោះ​ជិត​ឈឹង ឆ័យលី ដាឡែន ទើប​​តែ​ចេញ​​មុខ​ប្រកាស​នា​ពេល​ថ្មីៗ​នេះ ថា​នាង​សម្រាល​បាន​កូន​ប្រុស​ម្នាក់​​កាល​ពី​៣​ខែ​មុន ហើយ​បាន​ដាក់​ឈ្មោះ​ថា តារា ឆៃយ៉ានុត៕

អាន៖ តារា​ល្បីៗ​ ត្រៀម​ទទួល​សមាជិក​ថ្មី​ចូល​គ្រួសារ ​

អត្ថបទ៖ សុខណា

អត្ថបទថ្មី