រក​ទូរសព្ទ​តម្លៃ​ធូរ​ថ្លៃ កុំ​ភ្លេច​​ទៅ​ផ្សារ​សាំហាន់ មាន​ត្រឹម​ ២ ទៅ ៣​ ម៉ឺន​ក៏​អាច​ទិញ​បាន​

  • 2018-01-18 03:18:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​អ្នក​ជិះ​ម៉ូតូ​កាត់​តាម​របង​វត្ត ទួល​សង្កែ​ទៅ​ផ្សារ​ធំ​ទួល​សង្កែ​ឬ​ផ្សារ​សាំហាន់​អ្នក​និង​ឃើញ​មាន​តុ​ដាក់​លក់​ទូរសព្ទ​ជា​ច្រើន​នៅ​តាម​របង​វត្ត​នេះ។កន្លង​មក Sabay ក៏​ធ្លាប់​បាន​ចុះ​ផ្សាយ​ម្ដង​រួច​មក​ហើយ​ពី​ទូរសព្ទ​ដាក់​លក់​តាម​ផ្លូវ​នេះ ។

លោក ឆយ សុគុណ ជា​អ្នក​លក់​នៅ​ទី​នេះ​កំពុង​អង្គុយ​តម្រៀប​ទូរសព្ទ​ដាក់​នៅ​លើ​តុ​និង​ជជែក​តថ្លៃ​ជាមួយ​អ្នក​លក់ " ទូរសព្ទ​និង​តម្លៃ ៣ម៉ឺន​រៀល​បង"(សម្ដី​អ្នក​លក់ ) "សូម ២ម៉ឺន ៥ ពាន់​បាន​ហើយ" (សម្ដី​អ្នកទិញ) "បើ ២ម៉ឺន ៥ អត់​បាន​ឆ្នាំង​សាក់​ទេ"។លោក​បាន​ប្រាប់ Sabay ថា "ខ្ញុំ​ប្រកប​របរ​នេះ​អស់​រយះ​ពេល ៥ ឆ្នាំ​មក​ហើយ​មុន​មាន​អ្នក​លក់​ដូរ​នៅ​ទី​នេះ​មាន​មិន​ច្រើន​ទេ​តែ​ឥឡូវ​មាន​អ្នក​មក​លក់​ច្រើន​ជាង​មុន​តែ​សម្រាប់​ខ្ញុំ​វិញ​នៅ​តែ​មាន​អ្នក​ទិញ​មិន​ដាច់​​រាល់​ថ្ងៃ​និង ដោយ​មួយ​ថ្ងៃ​ខ្ញុំ​លក់​ដាច​ពី​១០​ទៅ២០​គ្រឿង​(ទូរសព្ទ​ធម្មតា) មាន​ចាប់​ពី​តម្លៃ ២ម៉ីន​៥ពាន់ រហូត​ដល់ ២០ម៉ីន​ហើយ​​តម្លៃ​លើស​និង​ខ្ញុំ​ឈប់​យក​មក​លក់​ហើយ​ព្រោះ​ថ្លៃ​ពេក​មិន​សូវ​មាន​អ្នក​ទិញ" សម្ដី​លោក សុគុណ។

មិន​ខុស​ពី​អ្នក​លក់​ក្បែរ​គ្នា​មួយ​រូប ដែល​មិន​បាន​ប្រាប់​ឈ្មោះ​ក៏បាន​ប្រាប់ Sabay ថា​មួយ​ថ្ងៃៗ​លក់​ដាច​គួរ​សម​ដែរ​ដោយ​ពី​មុន​អ្នក​ស្រី​ដាក់​លក់​នៅ​ក្នុង​ផ្សារ​មិន​សូវ​មាន​អ្នក​ទិញ បន្ទាប់​មក​អ្នក​ស្រី​ក៏​ប្ដូរ​មក​លក់​នៅ​ទី​នេះ​ដែរ​ព្រោះ​ថា​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ទិញ​គួរ​សម​ដែរ ។ អ្នក​ទិញ​ភាគ​ច្រើន​មិន​សូវ​ត​ថ្លៃ​ច្រើន​ទេ​ឲ្យ​តែ​មើល​ទូរសព្ទ​ត្រូវ​ទិញ​យក​តែម្ដង​ហើយ​តម្លៃ​វិញ​អ្នក​ស្រី​ក៏​លក់​ធូរ​ថ្លៃ​ជាង​នៅ​ក្នុង​ផ្សារ​ដែរ​ព្រោះ​នៅ​ទីនេះ​មិន​អស់​ចំណាយ​លើ​ថ្លៃ​ជួល​តូប​ទេ។

ងាក​មក​លោក សុខុន ដែរ​កំពុង​ទិញ​ទូរសព្ទ​នៅ​ទី​នេះ​បាន​ប្រាប់​ថា​លោក​មក​ទិញ​នៅ​ទី​នេះ​ព្រោះ​ទូរសព្ទ​គេ​លក់​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​នៅ​ក្នុង​ផ្សារ ណាមួយ​គុណ​ភាព​អាច​នៅ​ប្រើ​ប្រាស់​បាន។ លោក​បន្ត​ថា​បើ​ទិញ​ទូរសព្ទ​គ្រាន់​តែ​ដាក់​ស៊ីម​អាច​និយាយ​បាន(ទូរសព្ទ​ធម្មតា) តម្លៃ ៣ ទៅ ៤​ម៉ឺន​លោក​ប្រាប់​មិត្តភ័ក្ដិ​ឲ្យ​​មក​ទិញ​នៅ​ទី​នេះ តែ​បើ​ទូរសព្ទ​មាន​តម្លៃ​ថ្លៃ​ជាង​និង​លោក​ទៅ​ទិញ​នៅ​ហាង​ព្រោះ​មាន​ទំនុក​ចិត្ត​ជាង។

ចុះ​ប្រិយមិត្ត​វិញ​ធ្លាប់​បាន​ទៅ​ទិញ​ទូរសព្ទ​នៅ​ទីនេះ​ប្រើ​ដែរ​ទេ?

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី