Kylie Jenner ទិញ​របស់​របរ​ត្រៀម​សម្រាល​កូន?

  • 2018-01-18 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Kylie Jenner បាន​លេច​ឭ​ព័ត៌មាន​​ទាក់​ទង​នឹង​នាង​មាន​ផ្ទៃ​ពោះ​កាល​ពី​ពាក់កណ្ដាល​ខែ​កញ្ញា ហើយ​ដោយ​សារ​តែ​កាល​បរិច្ឆេទ​នាង​សម្រាល​កូន​ជិត​មក​ដល់​ ថ្មីៗ​នេះ​គេ​ប្រទះ​ឃើញ​នាង​ទិញ​ប្រដាប់ប្រដា​ផ្សេងៗ​ដើម្បី​រៀប​ចំ​ត្រៀម​សម្រាល​កូន​នាង។

Kylie Jenner

ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​អង្គារ​ សប្ដាហ៍​នេះ​គេ​សង្កេត​ឃើញ​ថា​នាង​បាន​បញ្ជា​ឲ្យ​គេ​ទិញ​របស់​របរ​ផ្សេងៗ​ ទាក់ទង​នឹង​កូន​របស់​នាង​ដើម្បី​ត្រៀម​សម្រាល។

Kylie តែង​តែ​លាក់​កំបាំង​ពី​សាធារណជន​អំពី​​រឿងមាន​ផ្ទៃ​ពោះ​ ហើយ​តារា​រូប​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​សម្រាល​កូន​នៅ​ខែ​មិនា​នេះ​ហើយ​ ដែល​ជា​កូន​នាង​និង​សង្សារជា​តារា​រ៉េប​ Travis Scott វ័យ ២៥​ឆ្នាំ។

របស់​របរ​ផ្សេងៗ​ Kylie ទិញ​ត្រៀម​ទុក

ចំពោះ​ព័ត៌មាន​ផ្សេងៗ​ទាក់​ទង​នឹង​ Kylie មាន​ផ្ទៃ​ពោះ​ តារា​រូប​នេះ​មិន​ដែល​និយាយ​អ្វី​ ឫប្រកាស​ទៅ​កាន់​សាធារណជន​នោះ​ទេ ដំណឹង​នេះ​គឺ​ត្រូវ​បាន​ចែក​ចាយ​ដោយ​ម្ដាយ​នាង​ផ្ទាល់​តែ​ម្ដង​គឺ Kris Jenner។ ថ្មីៗ​នេះ​ដែរ​បង​ស្រី​របស់ Kylie គឺ Kim Kadashian ទើប​តែ​សម្រាល​កូន​ទី​បី​៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ