Kylie Jenner ចង់​សម្រាក​ពី​ការងារ​សិល្បៈ​ ៦​ ខែ​ដើម្បី​សម្រាល​កូន

  • 2017-11-25 03:39:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល​និង​កម្មវិធី​ទូរទស្សន៍ Kylie Jenner កំពុង​តែ​ត្រូវ​គេ​ប៉ាន់​ស្មាន​ថា​មាន​ផ្ទៃ​ពោះ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ហើយ ប៉ុន្តែ​មក​ដល់​ពេល​នេះ​នាង​មិន​បាន​ប្រកែក​ឫ​យល់​ស្រប​ថា​នាង​មាន​ផ្ទៃ​ពោះ​នោះ​ទេ។

ស្រាប់​តែ​មាន​ការ​រាយ​ការណ៍​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា តារា​វ័យ​ ២០​ឆ្នាំ​រូប​នេះ​នឹង​​មាន​គម្រោង​យក​ពេល​ខ្លះ​ៗ​ ដើម្បី​សម្រាក​ដើម្បី​បំពេញ​ភារកិច្ច​ជា​ម្ដាយ​ដ៏​ល្អ​មួយ​រូប។

ប្រភព​មួយ​បាន​ប្រាប់​ទស្សនាវដ្ដី​ People ថា​ Kylie នឹង​ប្រើ​ប្រាស់​រយៈ​ពេល ៦​ខែ​ចេញ​ពី​មុខ​កាមេរ៉ា​និង​ផ្ដោត​សំខាន់​ទៅ​លើ​ ភារកិច្ច​ជា​ម្ដាយ​ ហើយ​នឹង​មិន​ប្រាប់​សាធារណជន​ថា​នាង​មាន​ផ្ទៃ​ពោះ​រហូត​ដល់​នាង​សម្រាល​កូន​រួច។

ប្រភព​នោះ​បាន​បញ្ជាក់​ដូច្នេះ​ថា៖ "Kylie ចង់​ចេញ​ពី​ការ​សម្ដែង​ឫ​សកម្មភាព​សិល្បៈ​ផ្សេងៗ ដើម្បី​ផ្ដោត​សំខាន់​ទៅ​លើ​សុខ​ភាព​និង​សុភមង្គល​របស់​នាង។

បើ​គិត​តាំង​ពី​ពេល​នាង​មាន​ផ្ទៃ​ពោះ​រហូត​មក​ដល់​ពេល​នេះ Kylie ត្រូវ​គេ​រំពឹង​ថា​នឹង​សម្រាល​កូន​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​នេះ​ហើយ៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី