ទីបំផុតដឹងពីភេទ និងអាយុកូនក្នុងផ្ទៃរបស់ Kylie Jenner ហើយ!
- 2017-09-26 23:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតដឹងពីភេទ និងអាយុកូនក្នុងផ្ទៃរបស់ Kylie Jenner ហើយ!
ចន្លោះមិនឃើញ
បើតាមការរាយការណ៍ពីសារព័ត៌មាន TMZ តារាសម្ដែងនិងសហគ្រិន Kylie Jenner កំពុងតែពពោះទារកដែលមានភេទស្រី។
គិតមកត្រឹមពេលនេះ តារាកម្មវិធី Reality Show វ័យ ២០ឆ្នាំរូបនេះមិនទាន់ប្រកាសផ្ទាល់ខ្លួនជាផ្លូវការថានាងកំពុងមានផ្ទៃពោះនោះទេ ប៉ុន្តែមកដល់ពេលនេះទើបតែមានព័ត៌មានថ្មីមកថា កូនកំពុងនៅក្នុងផ្ទៃពោះនាង ជាមួយនឹងតារារ៉េប Travis Scott ទាក់ទងគ្នាចាប់តាំងពីខែមេសា គឺមានភេទស្រីនិងមានអាយុ៥ខែហើយ។
ព័ត៌មានទាក់ទងនឹងបញ្ហានាងមានផ្ទៃពោះនេះ គឺបានបញ្ជាក់ពីឪពុក Kylie ផ្ទាល់តែម្ដងគឺ Caitlyn Jenner កាលពីថ្ងៃច័ន្ទនេះថាកូនស្រីខ្លួនកំពុងមានផ្ទៃពោះ និងគ្រោងសម្រាលកូនស្រីនៅខែកុម្ភៈនេះហើយ។
មកដល់ពេលនេះ Kylie Jenner មិនទាន់បញ្ជាក់ពីព័ត៌មានអ្វីទាក់ទងឡើយ៕
អានអត្ថបទ៖
Kylie Jenner គ្រោងរៀបការជាមួយសង្សារ Travis Scott ក្រោយសម្រាលកូនហើយ?
អតីតមិត្តប្រុសរបស់ Kylie Jenner ថា នាងកំពុងពរពោះកូនរបស់ខ្លួន
តារាសម្ដែង Meghan Markle និងព្រះអង្គម្ចាស់ Harry បង្ហាញខ្លួនជាគូស្នេហ៍លើកដំបូង