Kris Jenner ពន្យល់ពីវិធីចែកលុយ ១៥០លានដុល្លារដល់សមាជិកគ្រួសារក្នុងកម្មវិធី "KUWTK”
- 2017-11-07 08:48:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kris Jenner ពន្យល់ពីវិធីចែកលុយ ១៥០លានដុល្លារដល់សមាជិកគ្រួសារក្នុងកម្មវិធី "KUWTK”
ចន្លោះមិនឃើញ
កំពូលតារាកម្មវិធីទូរទស្សន៍ Kris Jenner បានចូលរួមកម្មវិធី Ellen DeGeneres Show កាលពីសប្ដាហ៍មុន ហើយត្រូវបានសាកសួរសំនួរជាច្រើន ហើយនាងបានខិតខំព្យាយាមពង្វាងសំនួរខ្លះៗដែលទាក់ទងនឹង ការមានផ្ទៃពោះរបស់កូនស្រីនាង។ ប៉ុន្តែប្រធានបទមួយដែល Kris បានឆ្លើយរៀបរាប់នោះគឺទាក់ទងនឹងទឹកប្រាក់តែម្ដង។
ប្រសិនជាអ្នកមិនធ្លាប់ដឹងពីគ្រួសារ Kardashian-Jenner នេះ ពួកគេបានទទួលចំណូលជាច្រើនពី កម្មវិធីទូរទស្សន៍ "Reality Show” របស់ពួកគេគឺ "Keeping Up With the Kardashians” ។ ទោះជាយ៉ាងណាក៏ដោយក៏ចំណូលនេះត្រូវបែងចែកទៅតាមចំណែកមួយៗ ដែលសម្រេចទៅតាម Kris Jenner ផងដែរ។
កុងត្រាចុងក្រោយដែលពួកគេទើបនឹងស៊ីញេថតនោះគឺ មានតម្លៃដល់ទៅ ១៥០លានដុល្លារឯណោះ។ ដូច្នេះហើយទើបការបែងចែកទឹកប្រាក់គឺមានភាពលំបាកខ្លាំង។
Ellen បានសាកសួរ Kris ថា តើនាងត្រូវបែងចែកទឹកប្រាក់បែបណា ខណៈដែលនាងជាផលិតករកម្មវិធីនេះ? ក៏ប៉ុន្តែ Kriss បានឆ្លើយតបថា នេះគឺជាការសម្រេចចិត្តក្រុមទៅវិញទេ ហើយគ្រប់ៗគ្នានឹងទទួលបានទឹកប្រាក់ស្មើៗគ្នា។ ក្នុងឱកាសនោះដែរ Ellen បានចោទ Kris ថាយកព័ត៌មានចចាមអារ៉ាមទាក់ទងនឹង Kylie មានផ្ទៃពោះដើម្បីឲ្យមានអ្នកទស្សនាកម្មវិធីខ្លួនកាន់តែច្រើន ពេលនោះ Kris ក៏ឆ្លើយក្នុងលក្ខណៈកំប្លែងវិញថា នាងទទួលបានចំណូល១០ភាគរយ រឿងអីនាងខ្លាចនឹងធ្វើ?
បើគិតត្រួសៗចំពោះទឹកប្រាក់ប៉ុណ្ណេះសមាជិកទាំង៦នាក់អាចរកប្រាក់បានខ្ទង់ ៣៥ម៉ឺនដុល្លារក្នុងមួយវគ្គៗ៕
ទស្សនាវីដេអូខាងក្រោម៖
អានអត្ថបទ៖
Jennifer Lawrence បាញ់ Kim Kardashian ចំៗក្នុងកម្មវិធីមួយ
គ្រួសារ Kardashians បរិច្ចាគលុយមិនចេះតិចជួយជនរងគ្រោះព្យុះ Harvey