អ្នកខេត្តក្រចេះដាក់មួយឃ្លានេះ ផ្ដល់ភាពកក់ក្ដៅ ដល់ភ្ញៀវទេសចរ
- 2018-01-18 03:46:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកខេត្តក្រចេះដាក់មួយឃ្លានេះ ផ្ដល់ភាពកក់ក្ដៅ ដល់ភ្ញៀវទេសចរ
ចន្លោះមិនឃើញ
«សេវាកម្មល្អ រួសរាយរាក់ទាក់ ម្ហូបឆ្ងាញ់ និង បរិស្ថានល្អ គឺជាគន្លឹះទាក់ទាញភ្ញៀវ នៅក្នុងវិស័យទេសចរណ៍»។ នេះជាការលើកឡើងរបស់ អ្នកស្រី វន សុវ៉ានី អាយុ ៤៧ឆ្នាំ ជាម្ចាស់ផ្ទះស្នាក់ទី១ ដែលមានទីតាំងនៅភូមិក្បាលកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ។
ផ្ទះស្នាក់របស់អ្នកស្រី សុវ៉ានី ចាប់ផ្ដើមបើកទ្វារទទួលភ្ញៀវទេសចរដែលទៅកម្សាន្តនៅលើកោះទ្រង់ នៅឆ្នាំ ២០០៨ បន្ទាប់ពីមានការជួយជ្រោមជ្រែងពីអង្គការមិនមែនរដ្ឋាភិបាលមួយ ហើយចាប់តាំងពីបង្កើតមានមកមានភ្ញៀវទៅស្នាក់ជាហូរហែ ព្រោះតែប្រកាន់ខ្ជាប់នូវពាក្យមួយឃ្លាខាងលើ ដែលធ្វើឲ្យភ្ញៀវទទួលបានភាពកក់ក្ដៅ ក្រោយពីបានស្នាក់នៅ។