​៥​ចំណុច ប្លែកបំផុតនៃរថភ្លើង​​ធុន​ស្រាល​ដំបូង​បង្អស់​នៅភ្នំពេញ​ ត្រៀមបើកឆាប់ៗនេះ

  • 2018-01-18 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន Royal Railway ​បាន​កំពុង​ដំណើរការ​សាងសង់​រថភ្លើង​ដឹក​អ្នក​ដំណើរ​​ធុន​ស្រាល​ដំបូង​បង្អស់​នៅ​រាជធានី​ភ្នំពេញ ​ដែល​គ្រោង​នឹង​បញ្ចប់​នៅមុន​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។ ​​រថ​ភ្លើង​នេះ ​មាន​ប្រវែង​រថ​ភ្លើង​ ១៨ម៉ែត្រ ​នឹង​ដាក់​ឲ្យ​រត់​ពី​គីឡូលេខ​ ៨ ​តាម​បណ្ដោយ​ផ្លូវ​ ១០៥K ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ ​នេះ​បើតាម​ឯកឧត្តម ស៊ុន ចាន់ថុល មាន​ប្រសាសន៍​កន្លង​ទៅ​។​

​​ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​លក្ខណៈ​​ពិសេស​​នៃ​​រថភ្លើង​មាន​ដូច​ជា​៖​​​

  • ​រថភ្លើង​នឹង​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ដូច​ការធ្វើ​ចរាចរ​តាម​ផ្លូវថ្នល់​

  • ​ចំណាយ​ពេល​ធ្វើដំណើរ​ត្រឹម​តែ ​២០ ទៅ​ ៣០​នាទី​ អាច​កាត់​បន្ថយ​ការ​កក​ស្ទះ​ និង​ចំណេញ​ពេល​វេលា​

  • ​រថភ្លើង​មាន​ប្រព័ន្ធ​ហ្វ្រាំង​ពិសេស​ ​ដើម្បី​ឈប់​ដូច​រថយន្ត​ក្រុង

  • រថភ្លើង​មាន​អ្នក​បើកបរ ២នាក់

  • អាចដឹកអ្នក​ដំណើរ​បាន​ប្រហែល​ ១០០០នាក់​ក្នុងមួយ​ថ្ងៃ ​​

​បច្ចុប្បន្ន​ ក្រុមហ៊ុន​​បាន​សាងសង់​ផ្លូវ​រថភ្លើង​នេះ​ក្នុង​មួយ​ថ្ងៃ​ ពី ៤០ ទៅ ៥០​គីឡូម៉ែត្រ​ ហើយ​នៅ​ពេលឆាប់ៗខាងមុខ​ ​​​រថភ្លើង​ចំនួន​ ៣គ្រឿង​ នឹង​មកដល់​​កម្ពុជា​​ សម្រាប់​រត់​សាក​ល្បង​ និង​​ហ្វឹកហាត់​បើកបរ​។ ​​

គួរ​ជម្រាប​បន្ថែម​ថា ​ក្រោយ​បញ្ចប់​ការសាង​សង់​នៅ​ក្នុង​ខែមេសា​ ឆ្នាំ២០១៨​​ ក្រុមហ៊ុន​នឹង​អនុញ្ញាត​ឲ្យ​ជិះ​ដោយ​សេរី​រយៈពេល​បីខែ​ឥតគិត​ថ្លៃ៕​

(កំពុងដំណើរការសាងសង់)

ចុចអានបន្ថែម៖

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី