ផ្លូវ​រថភ្លើង​ល្បឿន​ ៣០km/h ​ពោធិ៍សាត់​-បាត់ដំបង​ នឹង​ចាប់​ផ្ដើម​ស្ដារក្នុង​ពេល​ឆាប់ៗ​នេះ​

  • 2017-07-14 01:31:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ផ្លូវ​ដែកពី ​ពោធិ៍សាត់​-​បាត់ដំបង​ ​ប្រវែង ១០៨,៨១គីឡូម៉ែត្រ​
  • ល្បឿនរថភ្លើងត្រូវកំណត់ ៣០គីឡូម៉ែត្រ ក្នុង១ម៉ោង
  • ការ​ដឹកជញ្ជូន​មិន​ឲ្យ​លើស​ទម្ងន់​ពី​១៥​តោន​

គម្រោង​ជួសជុល​កំណាត់ផ្លូវ​រថភ្លើង​ពោធិ៍សាត់​-បាត់ដំបង​ គ្រោង​នឹង​ចាប់​ផ្ដើមដំណើរ​ការ​ដ្ឋាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ​ខណៈ​ដែល​ការ​កែលំអរ​កំណាត់​ផ្លូវដែក​ ​បាត់ដំបង​ ​ប៉ោយប៉ែត​​ អាចនឹងបញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​នេះ។

​ឯកឧត្តម​ លី បូ​រិ​ន ​អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ទទួល​បន្ទុក​ផ្នែក​ផ្លូវ​ដែក​នៅ​កម្ពុជា​ ​បាន​ឲ្យ​ដឹង​ថា៖ « នៅថ្ងៃទី ចន្ទ ទី ១០ ខែកក្កដា កន្លងទៅថ្មីនេះ យើងបានប្រជុំ ពី​គម្រោង​សាងសង់​ឡើងវិញ​ ​ផ្លូវរភ្លើង​ពី​ពោធិ៍សាត់​-បាត់ដំបង ​គ្រោង​នឹង​ចាប់​ផ្ដើម​ក្នុង​រយៈ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ​... បច្ចុប្បន្ន​កំពុង​តែ​ដំណើរ​ការ​ ជ្រើស​រើស​ក្រុមហ៊ុន​ម៉ៅការ​សាងសង់»។

ផ្លូវដែក​ពី​ភ្នំពេញ​ ទៅ ​ប៉ោយប៉ែត​ ​សរុប​ប្រមាណ​ ​៣៨៥​គីឡូម៉ែត្រ​ ​ក្នុង​នោះ​ប្រវែង​ផ្លូវ​ពី ​ពោធិ៍សាត់​-​បាត់ដំបង​ ​ប្រហែល​ ១០៨,៨១គីឡូម៉ែត្រ​។ ​ផ្លូវដែក​នេះ​ជួសជុល​ហើយ​ ​កំណត់​ឲ្យ​ការ​ដឹកជញ្ជូន​មិន​ឲ្យ​លើស​ទម្ងន់​ពី​១៥​តោន​ឡើង​នោះទេ​។​ហើយ​រថភ្លើង ក៏​មិន​ឲ្យ​រថ​ល្បឿន​លើសពី ៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដែរ ហើយ​កំណាត់​ផ្លូវ​ដែក​​ពោធិ៍សាត់​-បាត់ដំបង​ នឹង​ត្រូវ​ស្ដារ​ឡើង​វិញ​ ដោយ​ប្រើប្រាស់​ថវិកា​ជាតិ​ទាំង​ស្រុង៕

សូមអានអត្ថបទទាក់ទងបន្ទាប់

អត្ថបទ៖ ស៊ិន សាវ៉េត