«ឡូរី»​ ដែល​មានតែមួយគត់លើលោក នឹង​បាត់​វត្តមាន​ពី​កម្ពុជា

  • 2017-07-12 08:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

-បាត់បង់ដោយសារគម្រោងអភិវឌ្ឍផ្លូវដែកឡើងនៅខេត្តបាត់ដំបង -​ការជិះ​​ណូរី​បាន​ក្លាយ​អាជីវកម្ម​ទេសចរណ៍​

«ណូរី»​ ​ដែល​ប្រជាជន​ខ្មែរ​ ​និង​ជនបរទេស​ជាច្រើនធ្លាប់​ស្គាល់​ថា​ ជាយានជំនិះសម្រាប់ជិះកំសាន្ត និងទេសចរណ៍តាមផ្លូវរថភ្លើង ក្នុងខេត្តបាត់ដំបង ត្រៀមនឹងបាត់បង់ជារៀងរហូតទៅ ដោយសាររដ្ឋាភិបាល បានសម្រេចអភិវឌ្ឍគម្រោងផ្លូវដែកនេះឡើងវិញ។

​ឯកឧត្ដម លី បូរិន អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ទទួល​បន្ទុក​ផ្នែក​ផ្លូវ​ដែក​នៅ​កម្ពុជា​បាន​ប្រាប់​មក​កាន់​ Sabay ថា ៖ «ពិតណាស់! តាំង​ពី​រដ្ឋាភិបាល​សម្រេច​អភិវឌ្ឍ​គម្រោង​ផ្លូវដែក​ឡើង​វិញ​មក ក្រសួង​ហិរញ្ញវត្ថុ ​និង​ធនាគារ​អភិវឌ្ឍ​អាស៊ី​ (ADB) ​បាន​ផ្ដល់​សំណង​ទៅ​ឲ្យ​អ្នក​រត់​ណូរី​តាមផ្លូវ​រថភ្លើង​រួច​ហើយ​ តែ​អ្នក​ដែល​រត់​ក្រោយៗ​នេះ​ ​ពួកគាត់​ប្រហែល​ជា​មិន​ដឹង​ ​ឬ​ដឹង​ហើយ​តែ​លួច​រត់​បន្ត​ ដើម្បី​ដឹកភ្ញៀវ​ទេសចរ​យក​ប្រាក់​កម្រៃ​»។

ឯកឧត្តម​បាន​បញ្ជាក់​ថា​៖ «​នៅ​ពេល​ដែល​គម្រោង​គេ​ធ្វើ​ទៅ​ដល់​តំបន់​រត់​ណូរី​ហ្នឹង​ ពួកគាត់​ចាំបាច់​ត្រូវ​ឈប់​ដោយ​ឯកឯង​ ព្រោះ​ថា​រដ្ឋាភិបាល​បាន​ប្រកាស​រួចហើយ​ ហើយ​ពួកគាត់​ក៏មិន​ទទួល​បាន​សំណង​ទៀត​ដែរ​»។

ឯកឧត្តម បានរំលឹក​ដែរ​ថា​ «ណូរី»​ ជា​យានជំនិះ​មាន​តែ​មួយគត់​នៅលើលោក ដែលសល់​តាំង​សម័យ​សង្គមរាស្រ្តនិយម​ ប្រជាជនខ្មែរសម័យនោះ បាន​ប្រើប្រាស់​សម្រាប់​ដឹកទំនិញ​ទៅ​កន្លែង​ជិតៗ​ និង​ដឹក​កម្មករ​ ទាហាន​ ទៅ​ធ្វើការ​តាម​ផ្លូវ​រថភ្លើង​។

យ៉ាងណា​មក​ទល់​បច្ចុប្បន្ន ​ការជិះ​​ណូរី​បាន​ក្លាយ​អាជីវកម្ម​ទេសចរណ៍​ ​សម្រាប់​ភ្ញៀវ​ខ្មែរ​ត្រូវ​បង់ ១ ម៉ឺនរៀល និង​បរទេស ៥ ដុល្លារ ដែល​ការ​ធ្វើ​ដំណើរ​មាន​រយៈ​ពេល​ប្រហែល​ ៣០ នាទី​៕

សូមអានអត្ថបទទាក់់ទង -ឯកឧត្ដម លី បូរិន៖ កុំសង់ផ្ទះ ធ្វើគម្រោង នៅជិតផ្លូវដែកឱ្យសោះ បើមិនចង់មានបញ្ហាថ្ងៃក្រោយ​ -ថ្មី​បំផុត! ប្រជាជន​កម្ពុជា​នឹង​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែក ​ទៅ​កាន់​​២៧​ប្រទេស -សែន​ស្រងេះស្រងោច! ពេល​ដឹង​ប្រវត្តិ​ផ្លូវ​ដែក​ដ៏​កម្សត់​របស់​កម្ពុជា​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម