Land Cruiser ស៊េរី​ឆ្នាំ ២០១៨ ១០០ គ.ម ស៊ី​សាំង​តិច​ជាង ៦ លីត្រ

  • 2018-01-19 04:02:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បាន​ប្រកាស​ចេញ​លក់​រថយន្ត Land Cruiser សេរ៊ី​ឆ្នាំ ២០១៨ ក្នុង​ទីផ្សារ​អង់គ្លេស រាប់​ជា​គូ​ប្រជែង​ថ្មី​មួយ​ ដែល​មាន​តម្លៃ​ថ្លៃ​ជាង Land Rover Discovery ប្រហែល ៦ ពាន់​ដុល្លារ។ រចនា​តួ​ខ្លួន​ថ្មី, បំពាក់​បច្ចេកវិទ្យា​កាន់​តែ​ទំនើប បន្សំ​កម្លាំង​ម៉ាស៊ីន​ខ្លាំង អម​នឹង​កម្រិត​ស៊ី​សាំង​កាន់​តែ​តិច​ជាង​មុន។

រថយន្ត​ប្រភេទ SUV ជំនាន់​ក្រោយ​នេះ បំពាក់​ម៉ាស៊ីន​ចំណុះ ២.៨ លីត្រ Turbodiesel អាច​ផលិត​កម្លាំង​បាន ១៧៤ សេះ ល្បឿន​ស្ទុះ​ពី ០ ទៅ ១០០ គ.ម/ម៉ ប្រើ​ពេល ១២.៧ វិនាទី និង​មាន​ល្បឿន​អតិបរមា ១៨០ គ.ម/ម៉។ កម្រិត​ស៊ី​សាំង​ជា​មធ្យម ក្នុង​ចម្ងាយ​ផ្លូវ ១០០ គ.ម ស៊ី ៦ លីត្រ ជំនួយ​ពី​ប្រព័ន្ធ​រត់​ដោយ​កង់​ទាំង ៤ និង​ប្រអប់​លេខ​ស្វ័យប្រវត្តិ ១០ វគ្គ។​

ស្ថិត​ក្នុង​តម្លៃ ៤៥ ៣០០ ដុល្លារ ត្រកូល Land Cruiser មួយ​នេះ មាន​បំពាក់​នូវ​បច្ចេកវិទ្យា​សុវត្ថិភាព​នៃ​ក្រុមហ៊ុន Toyota ដូច​ជា Pdestrain Detection (ត្រួតពិនិត្យ​អ្នក​ថ្មើរ​ជើង​នៅ​ខាង​មុខ), Lane departure warning (ផ្តល់​ដំណឹង​ដល់​អ្នក​បើកបរ​ពេល​ផ្លាស់​ទីតាំង​ជ្រុល​លើ​ផ្លូវ​ធំ), Adaptive Cruise Control (ដំណើរការ​ល្បឿន​រថយន្ត​ដោយ​ស្វ័យប្រវត្តិ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ពី​ឧបសគ្គ​នៅ​ខាង​មុខ) និង High Beam Technology (ទម្លាក់​ឬ​ដំឡើង​កម្ពស់​ភ្លើង​ហ្វា​រថយន្ត​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​យប់) ជាមួយ​បច្ចេកវិទ្យា​ពិសេស​ច្រើន​ទៀត។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Autocar   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី