ស៊ីន យូប៊ីន ខំហោះពីភ្នំពេញ ទៅសៀមរាប ទាំងតក់ក្រហល់ ក៏ព្រោះតែរឿងមួយ

  • 2018-01-19 02:35:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញារូបស្រស់ ស៊ីន យូប៊ីន ឆ្លៀតពេលពីការងារថតភាពយន្តថ្មី ដើម្បីតែមកជួបជុំប្រិយមិត្តដែលគាំទ្រការសម្តែងរបស់ខ្លួននៅរោងភាពយន្ត Major Cineplex Seim Reap ដែលដាក់បញ្ចាំងភាពយន្តរឿង «តម្លៃស្នេហ៍» ម្តងទៀត បន្ទាប់ពីជាប់ពានរង្វាន់៤ ពីមហោស្រពភាពយន្តកាលពេលថ្មីៗកន្លងនេះ។

យូប៊ីន និងអ្នកគាំទ្រ

យូប៊ី បានប្រាប់ឱ្យដឹងទៀតថា ៖ «សប្បាយចិត្តមែនទែនដែលបានមកជួបជាមួយប្អូនៗដែលគាំទ្ររូបនាងខ្ញុំ ហើយតាមពិតទៅទើបតែផ្អាកថតពីយប់មិញ មិនទាន់បានសម្រាកស្រួលបួលទេ តែខ្ញុំត្រូវតែមកដើម្បីអ្នកទាំងអស់គ្នាដែលរង់ចាំនៅទីនេះ»។

អ្នកគាំទ្រ យូប៊ីន

ក្នុងរូបភាពដ៏មានអត្ថន័យទោះមានពេលដ៏ខ្លី វាបង្កើតការចងចាំដ៏ល្អសម្រាប់ប្រិយមិត្ត ហើយយូប៊ីក៏សូមសន្យាបន្តការព្យាយាម លើការសម្តែងឱ្យបានល្អជាងនេះទៀត។

ក្នុងភាពយន្តរឿង «តម្លៃស្នេហ៍» កញ្ញា ស៊ីន យូប៊ីន ដែលទើបទទួលបានពានរង្វាន់តារាសម្តែងឆ្នើមថ្មីនេះ សម្តែងជាតួអង្គមានអត្តចរិត២ ដែលកន្លងនាងប្រាប់ថា វាជារឿងលំបាកសម្តែង តែយ៉ាងណាក៏ដោយស្រីស្អាតរូបនេះនៅតែធ្វើបានល្អបំផុត៕

អ្នកគាំទ្រ យូប៊ីន
អ្នកគាំទ្រ យូប៊ីន
អ្នកគាំទ្រ យូប៊ីន
ប្អូនស្រីបង្កើត របស់យូប៊ីន

អត្ថបទ៖ Sunny

អត្ថបទពេញនិយម