Uber ជួល​អតីត​វិស្វករ​ថ្ម​នៅ Tesla គម្រោង​តាក់ស៊ី​ហោះ​លើ​អាកាស​

  • 2018-01-19 03:14:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អាកាសចរណ៍ និង​ក្រុមហ៊ុន​មួយ​ចំនួន ដូចជា Boeing, Airbus, Embraer, Lilium, Volocopter​និង​Lindbergh​ មាន​ការ​ចាប់អារម្មណ៍​លើ​គំនិត​គម្រោង​តាក់ស៊ី​ហោះ​លើ​អាកាស ក្នុង​ការ​កាត់បន្ថយ​ការ​កក​ស្ទះ​ក្នុង​ក្រុង ពេល​ធ្វើ​ដំណើរ​ពី​គោលដៅ​មួយ ទៅ​គោលដៅ​មួយ​។ 

ក្រុមហ៊ុន​មួយ​ចំនួន​គិត​ពី​តម្រូវ​ការ​ពង្រីក​សមត្ថភាព​ម៉ាស៊ីន​ ក្រុមហ៊ុន Uber ផ្ដោត​លើ​ការ​បង្កើត​ថ្ម​ថ្មី ដោយ​មាន​ដង់ស៊ីតេ​ថាមពល​ខ្ពស់ និង​ទម្ងន់​ស្រាល ដោយ​បាន​ជួល​វិស្វករ​ថ្ម​ជាន់ខ្ពស់ ពី​មុន​ធ្វើការ​ឲ្យ​ក្រុមហ៊ុន Tesla គឺ​អ្នកស្រី Celina Mikolajczak។ 

រូបតំណាង

យោង​តាម The Verge អ្នកស្រី Mikolajczak មាន​មុខងារ​វិភាគ​សមាសធាតុ និង​គុណភាព​ថ្ម​កាល​នៅ​ក្រុមហ៊ុន Tesla ដោយ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រចនា​ផលិត និង​បង្កើត​ថ្ម​។ 

បច្ចុប្បន្ន អ្នកស្រី ជា​នាយក​ប្រព័ន្ធ​វិស្វកម្ម នៅ Uber ដោយ​ធ្វើការ​ជាមួយ​លោក Mark Moore ជា​ប្រធាន​ផ្នែក​បច្ចេកទេស​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Langley របស់ NASA។ 

ក្រុមហ៊ុន Uber បញ្ជាក់​ថា ខ្លួន​នឹង​បង្ហាញ​វត្តមាន​សេវា​តាក់ស៊ី​ហោះ​លើ​អាកាស VTOL ក្នុង Dubai, Dallas-Fort Worth និង Los Angeles នៅ​ពីរ​បី​ឆ្នាំ​បន្ទាប់​។ 

Dubai មាន​ការ​ឈាន​មុខ​លើ​ផ្នែក​នេះ​ដោយ​បាន​សាកល្បង Drone អគ្គិសនី​ផ្ទុក​អ្នក​ដំណើរ​ពីរ​អ្នក​រួច​មក​ហើយ​តែ Device នោះ​មិនមែន VTOL ដូច​ក្រុមហ៊ុន Uber ចង់​ធ្វើ​នោះ​ទេ​៕

ប្រភព៖ https://cleantechnica.com/2018/01/10/uber-hires-former-tesla-battery-engineer-flying-taxi-program/

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ cleantechnica   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី