អ៊ឹង​ បូរ៉ា​ នៅ​តែ​ល្អ​ស្នៀត​ជើង​ ទាត់​ដៃ​គូ​ឲ្យ​សន្លប់​ទឹក​២​ម្សិលមិញ​នៅTV5

  • 2018-01-21 01:41:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ទើប​វិល​ចូល​សង្វៀន​វិញ​ អ៊ឹង​ បូរ៉ា​ នៅ​តែ​ល្អ​ស្នៀត​ទាត់​​ដូច​កាល​ពី​មុន។​ ជាក់​ស្ដែង​ល្ងាច​ម្សិលមិញ​នេះ​ រូប​គេ​បាន​ទាត់​ផ្កាប់​ចាន​កីឡាករ​ ឡូញ​ វ៉ាន់ឌី​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២។​ ទោះ​ជា​បាត់​មុខ​ពី​សង្វៀន​ប្រហែល​៣ឆ្នាំ​មែន​ ប៉ុន្តែ​កីឡាករ​រូប​នេះ​ នៅ​តែ​បង្ហាញ​ស្នៀត​ដ៏​ល្អ​របស់​ខ្លួន​នា​ថ្ងៃ​បើក​ឆាក​ពាន​រង្វាន់​ TV5 Knock Out Series By Kcement​ រជ្ជកាល​ទី២​នេះ។​

កីឡាករ អ៊ឹង​ បូរ៉ា​ ក្រហម

ទឹក​ទី១​ភ្លាម​កីឡាករ​ទាំង​ពីរ​មិន​បាន​ស្ទាបស្ទង់​យូរ​នោះ​ទេ​ ព្រោះ​ប្រកួត​តែ​៣ទឹក​ ពោល​គឺ​ចាប់​ផ្ដើម​ចេញ​អាវុធ​រៀង​ៗ​ខ្លួន​តែ​ម្ដង​ មាន​ទាំង​កណ្ដាប់​ដៃ​ វ៉ៃ​ទៅ​វ៉ៃ​មក​ និង​ស្នៀត​ជើង​ក៏​ចេញ​បណ្ដើរៗ​ផង​ដែរ។​

ធ្វើ​ដំណើរ​ដល់​ទឹក​ទី២​ អ៊ឹង​ បូរ៉ា​ ម៉ាត់​មួយៗ​ផង​ និង​ទាត់​ជើង​ក្រោម​របស់​ ឡូញ​ វ៉ាន់ឌី​ ជា​ច្រើន​ស្ទើរ​តែ​ចាញ់​ម្ដង់​ៗដោយ​សារ​ទម្ងន់​ជើង​នេះ​ទៅ​ហើយ​ ប៉ុន្តែ​ការ​ប្រកួត​នៅ​តែ​អាច​បន្ត​ទៀត​បាន។​ ពាក់​កណ្ដាល​ទឹក​ទី២​ ពួកគេ​ចាប់​ផ្ដើម​ទាត់​ប្ដូរ​គ្នា​ ខណៈ​ពេល​នោះ​ ឡូញ​ វ៉ាន់ឌី ​ប្រើ​ជើង​ស្ដាំ​ទាត់​ក្រោម​ ស្រប​ពេល​ដែល​ បូរ៉ា​ ប្រើ​ជើង​ស្ដាំ​ដូច​គ្នា​ ប៉ុន្តែ​គេ​ទាត់​លើ​ ហើយ​ដល់​មុន ​ធ្វើ​ឲ្យ​ដៃ​គូ​សន្លប់​ត្រឹម​នេះ​មិន​អាច​បន្ត​ការ​ប្រកួត​តែ​ម្ដង។​

កីឡាករ ឡូញ វ៉ាន់ឌី ពេល​សន្លប់​
កីឡាករ អ៊ឹង​ បូរ៉ា​

អ៊ឹង​ បូរ៉ា​ និង​ ម៉ន​ រដ្ឋា​ ទទួល​បាន​ជ័យជម្នះ​ដូច​គ្នា​ ឡើង​ទៅ​វគ្គ​ទី២​(១៦នាក់)​បន្ត​ទៀត​ នា​ថ្ងៃ​បើក​ឆាក​ពាន​រង្វាន់​ TV5 Knock Out Series By Kcement​ រជ្ចកា​ទី២​ ដែល​ទើប​ចាប់​ផ្ដើម​នៅ​ល្ងាច​ថ្ងៃទី២០​ ខែ​មករា​ ២០១៨​ នេះ៕​

អត្ថបទ៖ នួន ស៊ីណា​