ក្រុម​ខ្លាំង​ៗ​របស់​អង់គ្លេស​យប់​មិញ​ដណ្ដើម​បាន ៣ ពិន្ទុ​ដូច​គ្នា​

  • 2018-01-21 02:23:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​ខ្លាំង​ៗ​របស់​អង់គ្លេស​មាន​ Chelsea , Arsenal, Manchester United និង Manchester City ស៊ុទ្ធតែ​ដណ្ដើម​បាន ៣ ពិន្ទុ​រៀង​ខ្លួន ក្នុង​ការ​ប្រកួត​​លីគ​កំពូល​របស់​អង់គ្លេស English Premier League សប្ដាហ៍​ទី​២៤ យប់​មិញ​នេះ​។

​Chelsea ​បាន​បើក​ការ​ប្រកួត​មុន​គេ​តាំង​ពី​ក្បាល​ព្រលប់​ ពោល​គឺ​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម Brighton & Hove Albion ក្នុង​លទ្ធផល ៤-០។ ដែល​ ៤ គ្រប់​របស់​គេ​រក​បាន​ដោយ Eden Hazard ពីរ​គ្រាប់ Willian មួយ​គ្រាប់​និង Victor Moses មួយ​គ្រាប់។

​ចំណែក​ Man United ​យក​ឈ្នះ​ទៅ​លើ​ក្រុម Burnley ១-០ ដែល​​មួយ​គ្រាប់​របស់​ក្រុម​ភ្ញៀវ​នេះ​រក​បាន​ដោយ​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង Anthony Martial ស្រប​ពេល Arsenal ​យកឈ្នះ​ក្រុម Crystal Palace ៤-១ ដោយ​ ៤ គ្រាប់​របស់​ម្ចាស់​ផ្ទះ​រក​បាន​ដោយ Nacho Monreal, Alex Iwobi, Laurent Koscielny និង​ Alexandre Lacazette ម្នាក់​១​គ្រាប់​ខណៈ​១ គ្រាប់​របស់​ភ្ញៀវ​រក​បាន​ដោយ Luka Milivojevic។

​ រីឯ​គូ​ចុង​ក្រោយ​គេ​របស់​អង់​គ្លេស​យប់​មិញ​គឺ Man City បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម Newcastle United ៣-១ ដែល​ ៣ គ្រាប់​របស់​ម្ចាស់​ផ្ទះ​រក​បាន​ដោយ Sergio Aguero ម្នាក់​ឯង និង​មួយ​គ្រាប់​របស់​​ក្រុម​ភ្ញៀវ​រក​បាន​ដោយ Jacob Murphy៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី