រថយន្ដដែល អាដូហ្វ អ៊ីត្លែរ ជិះនៅសម័យសង្គ្រាមលោកលើកទី២ ត្រូវបានដាក់លក់ដេញថ្លៃនៅអាមេរិក
- 2018-01-21 04:17:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ដដែល អាដូហ្វ អ៊ីត្លែរ ជិះនៅសម័យសង្គ្រាមលោកលើកទី២ ត្រូវបានដាក់លក់ដេញថ្លៃនៅអាមេរិក
ចន្លោះមិនឃើញ
កំពូលរថយន្ដម៊ែសសឺដេស “Mercedes” ដែលគេផលិតសម្រាប់ អាដូហ្វ អ៊ីត្លែរ ប្រើប្រាស់អំឡុង សង្គ្រាម លោកលើកទី២ត្រូវបានដាក់លក់ដេញថ្លៃកាលថ្ងៃពុធទី១៧ ខែមករា។
រថយន្ត Mercedes-Benz 770 Grosser Offener Tourenwagen របស់មេដឹកនាំផ្តាច់ការណា ហ្ស៊ីខាងលើដែលត្រូវបានកងទ័ពអាមេរិកដកហូតបន្ទាប់ពីសង្គ្រាមបញ្ចប់ គឺស្ថិតក្នុងចំណោមរថយន្ត ប្រភេទនេះដែលមានតែ ៣ គ្រឿងគត់នៅក្នុងដៃឯកជន ហើយមានតែ ៥ គ្រឿងគត់ក្នុងពិភពលោក។
រថយន្តរបស់អាល្លឺម៉ង់ មួយនេះត្រូវបានក្រុមហ៊ុន Worldwide Auctioneers ដែលជាអ្នករៀបចំ ការដាក់ដេញថ្លៃនេះនៅក្នុងទីក្រុងស្កុតស៍ដេល(Scottsdale)រដ្ឋអារីហ្សូណា សហរដ្ឋអាមេរិកពណ៌នា ថាជា”រថយន្តដែលមានសារសំខាន់ជាប្រវត្តិសាស្ត្របំផុតមិនធ្លាប់មានសម្រាប់លក់ជាសាធារណៈ”។ ទោះជាយ៉ាងណាគ្មានការប៉ាន់ស្មានពីតម្លៃផ្លូវការនោះទេ៕
ចុចអាន៖