អនុស្សាវរីយ៍​មិនអាច​បំភ្លេច​បានទាំង ១៥ របស់​ SHINee ឃើញ​​ហើយ​​ស្រណោះ

  • 2018-01-21 07:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ពេល​វេលា​ដ៏​ពិបាក​សម្រាប់​អ្នក​គាំទ្រ​វិស័យ​ K-Pop ពិសេស​គឺ​អ្នក​គាំទ្រ​ទាំង​អស់​របស់​ក្រុម​ SHINee ដែល​បាត់បង់​តារា​ម្នាក់​ដែល​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ​ Jonghyun ក្នុង​ពេល​ត្រឹម​មួយ​ពព្រិច​ភ្នែក។

យ៉ាងណា​ក្ដី​ ត្បិត​រូបកាយ​ឃ្លាត​ទៅ​ទី​ដ៏​សែន​ឆ្ងាយ​ក៏​ពិត​មែន​ ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​ និង​សំនៀង​ដ៏​ក្រអួន​របស់​តារា​ប្រុស​រូប​នេះ​នៅ​ដក់​ជាប់​បេះ​ដូង​អ្នក​គ្រប់​គ្នា​ដែរ។ ជាមួយ​គ្នា​នេះ​ ដើម្បី​រម្លឹក​ទៅ​កាន់​ពេល​វេលា​ល្អៗ​របស់​ Jonghyun ជាមួយ​ក្រុម​ SHINee ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​ជូន​នូវ​សកម្មភាព​ និង​អនុស្សាវរីយ៍​ទាំង​​១៥ មិន​អាច​បំភ្លេច​បាន​របស់​ពួកគេ​ជូន​ប្រិយមិត្ត​ទស្សនា។ សង្ឃឹម​ថា​ ទាំងអស់​គ្នា​ នឹង​ចាំ​បេល​សំខាន់ៗ​ទាំង​នោះ។

១. SHINee បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ Hello Baby ជាមួយ​កុមារា​ Yoo Geun

វត្តមាន​ក្រុម​ SHINee ក្នុង​កម្មវិធី​កម្សាន្ត​រដូវ​កាល​ទី​ ២ ឆ្នាំ ២០១០ មួយ​នេះ​ ពិតជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​រំភើប​ជា​ខ្លាំង។ ក្រុម​ទាំង​មូល​បាន​នាំ​គ្នា​មើល​ថែ​ក្មេង​តូច​អាយុ​ ៤​ឆ្នាំ Yoo Geun មិន​ឲ្យ​ទាស់​ចិត្ត​ទេ ព្រម​ទាំង​បាន​ចម្អិន​ម្ហូប​ និង​លេង​ជាមួយ​ក្មេង​ហាក់​មិន​ធុញ​ទ្រាន់​ទាល់​តែ​សោះ។កម្មវិធី​ដំណើរ​ការ​យ៉ាង​រីករាយ​ តាំង​ពី​ដើម​រហូត​ដល់​ចប់។

២. កាល​ពី​ពេល​ពួកគេ​ចូល​ប្រឡង​ចូល​សិល្បៈ​ដំបូង

-Taemin

-Key

-Onew

-Jonghyun

-Minho

៣. នៅ​ពេល​ពួកគេ​លេង​ប៉ាវស៊ីងស៊ុង

ក្រោយ​ពី​កម្មវិធី​ "Weekly Idol” តម្រូវ​ឲ្យ​ក្រុម​ ធ្វើ​ចរិត​ "Cute” ទៅ​កាន់​អ្នក​គាំទ្រ​ សមាជិក​ទាំង​អស់​ក៏​បាន​នាំ​គ្នា​ប៉ាវ​ស៊ីងស៊ុង​ ដើម្បី​រក​អ្នក​តំណាង​ម្នាក់​ធ្វើ​កាយវិការ​ "Cute”។ (ដល់​នាទី​ទី ១:៤០)

៤. SHINee បង្ហាញ​ក្ដី​ស្រឡាញ់​ជាមួយ​សត្វ​ចិញ្ចឹម

៥. ក្រុម​ទាំង​មូល​ជួបជុំ​ញ៉ាំ​អាហារ​ពេល​ល្ងាច

៦. ពេល​ចូលរួម​ក្នុង​កម្មវិធី​ "1 Of 1”

៧. SHINee នាំ​គ្នា​ថត​រូប ធ្វើ​មុខ​កំប្លែង

៨. មាន​រឿង​អ្វី​កើត​ឡើង​ពេល​ ពួកគេ​ឮ​បទ​ "Ring Ding Dong”

៩. សមាជិក​ទាំង​អស់​នាំ​គ្នា​ធ្វើ​ត្រាប់​តាម​គ្នា​

១០. រូប​ថត​ដ៏​គួរ​ឲ្យ​ស្រឡាញ់​របស់ SHINee ពេល​នៅ​តូច

Onew
Jonghyun
Jonghyun
Key
Key
Key
Minho
Taemin
Taemin

១១. SHINee រាំបទ​ទាំង​អស់​របស់​ខ្លួន​ ដោយមិនបានព្រាងទុក

១២. ការ​សម្ដែង​ដំបូង​របស់​ SHINee នៅ​ស្តាត​ Tokyo Domeជាលើក​ដំបូង

១៣. SHINee ឈ្នះ​ពាន​ "Artist Of The Year” ឆ្នាំ ២០១៣ ពី​កម្មវិធី​ Melon Music Awards

១៤. សមាជិក​ទាំងអស់​តែង​មើល​ថែ Taemin

១៥. SHINee ស្រឡាញ់​គ្នា​សមាជិក​រួម​ក្រុម​បំផុត

សមាជិក​ទាំង​អស់​ក្នុង​ក្រុម​ តែង​ផ្ដល់​ក្ដី​ស្រឡាញ់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ដូច​គ្រួសារតែ​មួយ។ ពួកគេ​ជួប​ប្រទះ​រឿង​លំបាក​ជា​ច្រើន​រួម​គ្នា និង​តែង​ចាប់​ដៃ​គ្នា​ជម្នះ​ឧបសគ្គ​ទាំង​អស់។ ក្រៅ​ពី​មាន​សមត្ថភាព​ក្នុង​នាម​ជា​តារា​ចម្រៀង​រួម​គ្នា​ ភាព​ស្រស់​សង្ហា​ ចំណុច​មួយ​ទៀត​ដែល​អ្នក​គាំទ្រ​មាន​មោទនភាព​ចំពោះ​ក្រុម​ គឺ​ក្ដី​ស្រឡាញ់​ដែល​សមាជិក​ក្នុង​ក្រុម​មាន​ឲ្យ​គ្នា។

មួយ​វិញ​ទៀត​ ទោះ​បី​ពេលនេះ​ Jonghyun លែង​នៅ​លើ​លោក​នេះ​ក៏​ពិត​មែន​ ប៉ុន្តែ​សម្រាប់​ SHINee ក៏​ដូចជា​អ្នក​គាំទ្រ​ទាំង​អស់​ នៅ​តែ​គិត​ថា​ លោក​នៅ​តែ​ជា​ Jonghyun របស់​ SHINee ជា​ដរាប៕

ប្រភព៖ Soompi   ប្រែ​សម្រួល៖ យី សុធារី