លក់គ្រឿងស្រវឹងនៅឥណ្ឌូនេស៊ី ត្រូវពិន័យ ៣៦រំពាត់នៅទីសាធារណៈ
- 2018-01-22 02:20:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក់គ្រឿងស្រវឹងនៅឥណ្ឌូនេស៊ី ត្រូវពិន័យ ៣៦រំពាត់នៅទីសាធារណៈ
ចន្លោះមិនឃើញ
អ្នកកាន់សាសនាគ្រិស្តជនជាតិឥណ្ឌូណេស៊ីម្នាក់ ត្រូវបានគេវាយដោយរំពាត់ជាច្រើនដងកាលពីថ្ងៃសុក្រ ដោយសារលក់គ្រឿងស្រវឹង ដែលត្រូវបានចាត់ទុកថាជាការរំលោភលើច្បាប់សាសនារបស់អ៊ីស្លាម។
លោក Jono Simbolon បានទទួលការឈឺចាប់យ៉ាងខ្លាំង នៅពេលដែលមន្រ្តីសាសនាម្នាក់ បានវ័ធខ្នងរបស់លោកដោយប្រើរំពាត់ នៅលើឆាកមួយខាងក្រៅវិហារមូស្លីមក្នុងខេត្ត Banda Aceh ។ គេនិយាយថា លោក Simbolon បានប្រព្រឹត្តខុសច្បាប់ Qanun ហើយត្រូវកាត់ទោសវាយដោយរំពាត់ ៣៦ ដង ដើម្បីជៀសវាងការជាប់គុករយៈពេលយូរ។
គួរឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលអ្នកមិនមែនកាន់សាសនាមូស្លីម ត្រូវទទួលរងការពិន័យជាសាធារណៈបែបនេះ ចាប់តាំងពីខេត្ត Aceh នៅលើកោះស៊ូម៉ាត្រា បានអនុវត្តច្បាប់អ៊ីស្លាម បន្ទាប់ពីទទួលសិទ្ធិពិសេសនៅឆ្នាំ ២០០១ ដែលជាការប៉ុនប៉ងរបស់រដ្ឋាភិបាល ក្នុងការបង្ក្រាបក្រុមបះបោរបំបែកខ្លួនដែលមានជាយូរណាស់មកហើយ៕
ចុចអាន ៖
កាត់តរូបខ្លួនឯងជាមួយបុគ្គលល្បីៗ ឡើងដូចមែនទែន ឃើញហើយផ្ទុះសំណើច
រូបថតមួយសន្លឹក បង្ហាញពីក្តីស្រលាញ់ក្នុងគ្រួសារផ្សេងគ្នា កំពុងធ្វើឲ្យគ្រប់គ្នារំជួលចិត្តខ្លាំង
គូស្នេហ៍ប្រថុយជីវិតថតរូបអាពាហ៍ពិពាហ៍នៅលើភ្នំភ្លើង ទទួលលទ្ធផលយ៉ាងអស្ចារ្យ