កាន់​ត្រឹម iPhone 6 ចង់​ឡើង​ស៊េរី​ទៅ iPhone X ដឹង​អស់​តម្លៃ​ប៉ុន្មាន​អត់?

  • 2018-01-23 00:07:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​ការ​មក​ដល់​របស់ iPhone X តម្លៃ​ក្បែរ​មួយ​ពាន់​ដុល្លារ ធ្វើ​ឲ្យ​អ្នក​ប្រើ​ត្រឹម iPhoneស៊េរី​ទាបៗ​នៅ​ស្រុក​ខ្មែរ សាញ​ចិត្ត​មិន​ហ៊ាន​ឡើង​ស៊េរី​ដូច​គេ។ យ៉ាងណាមិញ កុំ​ទាន់​អន់​ចិត្ត បើ​អ្នក​កំពុង​កាន់​ត្រឹម iPhone 6 តែ​ចង់​ឡើង​ស៊េរី​ទៅ iPhone X អាច​សាក​ល្បង​បាន។

រូប​សំបក​ iPhone X

និយាយ​ទៅ សំបក iPhone X នេះ​អាច​ដាក់​បាន​តែ​ជាមួយ iPhone 6 និង iPhone 6Plus ប៉ុណ្ណោះ​ដោយ​សារ​ទំហំ​វា​ស៊ី​គ្នា បើ​ម៉ូឌែល​ផ្សេងៗ​ពិបាក​បន្តិច។ វា​មាន​តែ​ពណ៌​ទឹក​មាស និង​ពណ៌​ប្រាក់​ទេ ប៉ុន្តែ​ពេល​ដាក់​ហើយ​​​មើល​មួយ​ភ្លែត​ទៅ​ស្រដៀង iPhone X បេះ​បិទ។

ឯ​តម្លៃ​ក្នុង​ការ​ដូរ​គម្រប​សំបក​ឡើង​ស៊េរី​នេះ ជា​ទូទៅ​ខ្ទង់​ប្រមាណ​ជា ៤០ ​ទៅ ៥០ ដុល្លារ​ប៉ុណ្ណោះ។ តាម​ការ​ឲ្យ​ដឹង​ពី​លោក សុខហៀង ម្ចាស់​ហាង​លក់​ទូរសព្ទ​អៀ សុខហៀង​បញ្ជាក់៖

តោះ!​មក​មើល​រូប​សំបក​ទូរសព្ទ iPhone X នេះ​បន្តិច​មើល​ឡូយ​ដែរ​អត់?

អត្ថបទ៖ រក្សា