Wenger៖ Sanchez ទៅ Man Utd​ គឺ​ដើម្បី​លុយ

  • 2018-01-22 03:50:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsene Wenger បាន​និយាយ​សង្កត់​ធ្ងន់​ៗ​ថា លោក​​គ្មាន​ឱកាស​រក្សា​ទុក​ Alexis Sanchez ឲ្យ​នៅ​បន្ត​ទៀត​បាន​ទេ ហើយ​​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ទៅ Manchester United គឺ​ព្រោះ​តែ​លុយ។

កីឡាករ​ឈីលី​ត្រូវ​គេ​រំពឹង​ទុក​ថា​នឹង​ផ្លាស់​ទៅ Old Trafford  នៅ​ប៉ុន្មាន​ម៉ោង​ខាង​មុខ បន្ទាប់​ពី​ពិនិត្យ​សុខភាព​ជោគជ័យ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ខណៈ  Henrikh Mkhitaryan ក៏​បាន​ទៅ​ដល់​ទីក្រុង​ឡុងដ៍​ដូច​គ្នា។

យោង​តាម​សារព័ត៌មាន​នៅ​ប្រទេស​អង់គ្លេស​និយាយ​ថា Sanchez នឹង​ទទួល​បាន​ថ្លៃ​នឿយហត់​៤៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​នៅ United។ ព្រោះ​តែ​អំណាច​ទឹក​ប្រាក់​នេះ​ហើយ​ទើប​លោក Wenger លើក​ឡើង​ថា លោក​មិន​យល់​ពី​ការ​សម្រេច​ចេញ​របស់​កីឡាករ​ពី Emirates Stadium  ប៉ុន្តែ​ជឿថា​ដោយ​សារ​តែ​​ការ​ផ្ដល់​ទឹក​ប្រាក់​​ច្រើន​ទើប​ទាក់ទាញ Sanchez ទៅ​បាន។

ក្រោយ​ពី​បញ្ចប់​ការ​ពិនិត្យ​សុខភាព​នៅ​ទីក្រុង Manchester កីឡាករ​តូច​តែ​ល្បឿន​លឿន Sanchez បាន​ពាក់​អាវ​ Man Utd ដែល​មាន​ឈ្មោះ​ខ្លួន​ពី​ក្រោយ​ជាមួយ​លេខ​៧ ដើរ​ថត​លេង​នៅ​ទីលាន​ហ្វឹកហាត់​របស់​បិសាច​ក្រហម។ ការ​ប្រកាស​ផ្លូវការ​ចេញពេលណា Sabay នឹង​ផ្សាយ​ជូន​ប្រិយមិត្ត៕ ​​

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ