ក្រោយសង​សឹក​បាន​សម្រេច ដល់​ពេល ឡៅ​ ចន្រ្ទា និយាយ​ពី​​ Klan Khunsert​

  • 2018-01-22 03:06:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ ឡៅ​ ចន្រ្ទា​ សង​សឹក​បាន​សម្រេច​លើ​ជើង​ខ្លាំង​ថៃ​​ Klan khunsert តាម​រយៈ​ការ​ឈ្នះ​ពិន្ទុ​ដាច់​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​២១ មករា ម្សិល​មិញ បន្ទាប់​ពី​​​រូប​គេ​ធ្លាប់​បរាជ័យ​​សន្លប់​ដល់​២​ដង​។

កីឡាករ ឡៅ​ ចន្រ្ទា​

ក្រោយ​ឈ្នះ​ម្សិល​មិញ ប្អូន​ប្រុស​ ឡៅ​ ស៊ីណាត​ និយាយ​​ថា​ អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី​ថៃ​ Klan khunsert​ ជា​កីឡាករ​ល្អ​ម្នាក់​ដែល​ធន់​ និង​រឹងមាំ​ ពិបាក​ក្នុង​ការ​វ៉ៃ​តែ​ម្ដង។​ មិន​សរសើរ​មិន​បាន​ បើ​ទោះ​ជា​ត្រូវ​រូប​គេ​ទាត់​ផ្កាប់​ចាន​មួយ​ជើង​រហូត​​​អាជ្ញាកណ្ដាល​រាប់​៨ និង​​ត្រូវ​​កណ្ដាប់​​ដៃ​ច្រើនក៏​ដោយ ក៏​រូប​គេ​​នៅ​តែ​​អាច​បន្ត​ការ​ប្រកួត​បាន​។​

ឡៅ ចន្រ្ទា​(ក្រហម)​
Klan khunsert​ ពេល​អាជ្ញាកណ្ដាលរាប់

ម្ចាស់​មេដាយ​មាស​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧​រូប​នេះ​បន្ត​ថា​ ឈ្នះ​ពិន្ទុ​មែន​ ប៉ុន្តែ​​ក៏​ត្រេកអរ​ដែរ​ ​ពី​ព្រោះ​ធ្លាប់​ចាញ់​ថៃ​ម្នាក់​នេះ​ដោយ​សន្លប់​២លើក​កន្លង​ទៅ។ រូប​គេ​​​បាន​​​​ខំប្រឹង​ប្រែង​ហ្វឹកហាត់​​យ៉ាង​ខ្លាំង​សម្រាប់​ការ​ប្រកួត​សង​សឹក​នេះ។​ រូប​គេ​​​​បាន​​អរ​គុណ​ដល់​អ្នក​គាំទ្រ​វិស័យ​ប្រដាល់​ទាំង​អស់​ និង​​ជា​ពិសេស​អ្នក​គាំទ្រ​លើ​រូប​គេ​ ដែល​តែងតែ​តាម​ដាន​រាល់​ការ​ប្រកួត​ និង​ជួយ​លើក​ទឹក​ចិត្ត​។​

ឡៅ ចន្រ្ទា​(ក្រហម)​ Klan khunsert​(ខៀវ)

ឡៅ​ ចន្រ្ទា​ ធ្លាប់​ចាញ់​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ Klan Khunsert​ ២លើក​មក​ហើយ​ ពោល​លើក​ទី១​ ចាញ់​ដោយ​សារ​ឈឺ​ដៃ​នៅ​ទឹក​ទី៣​ ខណៈ​លើក​ទី២​ ចាញ់​ដោយ​សន្លប់​នៅ​ទឹក​ទី២​ ប៉ុន្តែ​ជំនួប​លើកទី​៣​នេះ​ អ្នក​ប្រដាល់​កម្ពុជា​ខាង​លើ​ឈ្នះ​ដោយ​ពិន្ទុ​វិញ​ម្ដង​នៅ​សង្វៀន​បាយ័ន​បឹងស្នោ​ម្សិលមិញ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​