អ្នក​ប្រដាល់៨​រូប​នេះ​ល្អ​​ទាំង​សេរី និង​​សកល

  • 2018-01-22 23:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិភព​កីឡា​ប្រដាល់​កម្ពុជា​មាន​កីឡាករ​ប្រដាល់សេរី​ជា​ច្រើន​​ ដែល​អាច​ឡើង​ប្រកួត​ប្រដាល់​សកល​​។ ប៉ុន្តែ​ក្នុង​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​តែ​ប៉ុន្មាន​​រូប​​ប៉ុណ្ណោះ​ ដែល​ទទួល​បាន​ការ​គាំទ្រ​ និង​មាន​ភាព​ល្បី​បោះ​សំឡេង​ខ្លាំង​ក្នុង​ពិភព​ប្រដាល់​ខ្មែរ តាម​រយៈ​ការ​ឡើង​ប្រកួត​សេរី ឬ​ការ​ប្រកួត​ផ្សេង​។ ​

១-​ពេជ្រ ម្ទេស​ខ្មាំង ៖ ​ជា​កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​សកល ​ហើយ​​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​ក្នុង​ព្រឹត្តិការណ៍​កីឡា​​​ស៊ីហ្គេម​ឆ្នាំ​២០១៧ បើ​និយាយ​ពី​សេរី​​វិញ​រូប​គេ​កំពុង​ល្បី​​​ខ្លាំង​ក្រោយ​បាន​ផ្ដួល​កីឡាករ​​ប្រេស៊ីល​ក្នុង​ព្រឹត្តិការណ៍​ Khmer Thai Fight ។

ពេជ្រ ម្ទេស​ខ្មាំង

**២-​ផល សោភណ្ឌ** ៖ ​រូប​គេ​ធ្លាប់​ជា​កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​សកល​កាល​ពី​ពេល​កន្លង​ទៅ ហើយ​ក៏​ជា​កីឡាករ​ប្រដាល់​​សកល​មួយ​រួប​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ។ បើ​និយាយ​ពី​សេរី​វិញ​គ្រាប់​គ្នា​​ប្រហែល​ជា​ស្គាល់​ច្បាស់​ពី​កម្រិត​ផ្លែ​កែង និង​ស្នៀត​ប្រើ​កណ្ដាប់​ដៃ​រស់រវើក​របស់​កីឡាករ​រូប​នេះ។

ផល សោភ័ណ្ឌ

៣-​អ៊ុង វីរៈ ៖ ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​លើក​ទី​១ លើ​ប្រភេទ​កីឡា​ប្រដាល់​សកល​រូប​នេះ ​ធ្លាប់​ហាត់​ជា​កីឡាករ​ជម្រើស​ជាតិ​ត្រៀម​ទៅ​ស៊ីហ្គេម​​ ហើយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​កណ្ដាប់​ដៃ​ច្បាស់​ល្អ​។ ​ចំពោះ​ក្បាច់​ប្រដាល់​សេរី​អ្នក​លេង​កណ្ដាប់​ដៃ​​​រូប​នេះ​សឹង​រក​គូ​ប្រកួត​គ្មាន​លើ​ប្រភេទ​ទម្ងន់​របស់​គេ​ក្នុង​ស្រុក​ខ្មែរ។

អ៊ុង វីរៈ

៤-​ឡុង សុវណ្ណឌឿន ៖ ​រូប​គេ​ធ្លាប់​ចូល​រួម​ប្រកួត​ប្រដាល់​សកល​កីឡា​ជាតិ​កាល​ពី​ពេល​កន្លង​ទៅ និង​ជា​កីឡាករ​ប្រដាល់​សេរី​មួយ​រូប​ល្បី​ឈ្មោះ​របស់​កម្ពុជា​ផង​ដែរ។

ឡុង សុវណ្ណឌឿន (កាល​យក​ឈ្នះ​ ពេជ្រ សីហា គ្រង​)

៥​-​វីស្រី ​ខួច ៖ ​កីឡា​ការិនី​រូប​នេះ ជា​ជម្រើស​ជាតិ​ប្រដាល់​សកល និង​ក៏​ជា​កីឡា​ការិនី​ប្រដាល់​សេរី ព្រម​ទាំង MMA ​ដែល​មាន​ភាព​​ល្បី​ខ្លាំង​មួយ​រូប​របស់​កម្ពុជា។

វី ស្រីខួច​

៦​-​អេ យ៉ានុត ៖ ​កូន​ស្រី​របស់​​អតីត​កំពូល​អ្នក​ប្រដាល់ អេ ភូថង រូប​នេះ​ជា​កីឡា​ការិនី​ប្រដាល់​សកល​​​មួយ​រូប ​ហើយ​កី​ជា​កីឡា​ការិនី​​វាយ​ក្នុង​ទ្រុង MMA ​ល្បី​មួយ​រូប​របស់​កម្ពុជា។ លើស​ពី​នេះ​​​កញ្ញា​ក៏​​ជា​កីឡា​ការិនី​ប្រដាល់​សេរី​ជើង​ខ្លាំង​មួយ​​ម្នាក់​ផងដែរ។

អេ យ៉ានុត

៧-ឯម​ លេងលី ៖ ម្ចាស់​មេដាយ​មាស​កីឡាជាតិ​​លើ​វិញ្ញាសា​ប្រដាល់​សកល​ឆ្នាំ​២០១៧​​រូប​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ការ​វិវឌ្ឍ​​ខ្លួន​បាន​យ៉ាង​ល្អ​លើ​សង្វៀន​ប្រដាល់​សេរី​​​ក្នុង​កំឡុង​មួយ​រយៈ​ចុង​ក្រោយ​នេះ។

ឯម លេងលី (ខៀវ)

៨-​ស្រម៉ៃ សួន ៖​​ ​កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​សកល​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ឡើង សង្វៀន​​ប្រដាល់​សេរី ហើយ​ក៏​ជា​កីឡាករ​ល្អ​មួយ​រូប​តែង​តែ​​ទទួល​បាន​លទ្ធផល​​គាប់​ប្រសើរ៕

ស្រម៉ៃ សួន

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​