គន្លឹះ​ទាំង ១១ ជួយ​ថែទាំ​មេម៉ូរីកាត កុំ​ឲ្យ​មាន​បញ្ហា​

  • 2018-01-23 08:58:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេម៉ូរីជា​ផ្នែ​ក​សំខាន់​លើ​កាមេរ៉ា។ បើ​មិន​ប្រយ័ត្ន អាច​បាត់បង់​ទិន្នន័យ​ក្នុង​មេម៉ូរី ដូច្នេះ​ការ​ថែទាំ​​ឲ្យ​បាន​ត្រឹមត្រូវ​​មិន​អាច​លេង​សើច​បាន​ទេ។

១. Format មេម៉ូរីកាត​ចោល​ភ្លាម

ទោះ​បី​មេម៉ូរីថ្មីទើប​ទិញ​​ អ្នក​គួរ​ Format ចោល​​ម្តង​ទៀត។ ការ​ Format អាច​​ធ្វើ​នៅ​លើ​កាមេរ៉ា​​តែ​ម្តង​ ជាជាង​​នៅ​លើ​កុំព្យូទ័រ​ និងណាមួយ​ដើម្បី​ឲ្យ​ម៉ាស៊ីន​ស្គាល់ File System របស់​វា។

២. ប្រើ​កាត​ទំហំ​តូចៗ ជៀស​ជាង​មាន​តែ​មួយ​ទំហំ​ធំ​

មាន​មេម៉ូទំហំ​ធំ​ខុសៗ​គ្នា​លក់​លើ​ទីផ្សារ តែ​យល់​ល្អគួរ​ប្រើ​មេម៉ូរីមាន​ទំហំ​តូចៗ ការពារ​ក្រែង​លោមាន​ករណី​​ខូច​ចៃដន្យ​ណាមួយ ដែលពិបាក​ស្រោចស្រង់​វិញបាន​។

៣. គួរ​ទុក​ចន្លោះ​ទំហំ​កាត​ខ្លះ​

កាមេរ៉ា​អ្នក​ប្រហែល​ជា​មាន​តួលេខ​លើ​អេក្រង់ ដែល​ប្រាប់​ពី​ចំនួន​រូបថត​អ្នក​បាន​ថត មុន​ពេល​មេម៉ូរីកាត​ពេញ​។ បើ​អ្នក​ថតរូប​ពេញ​មេម៉ូរី​ ​អាច​បំផ្លាញ​ទិន្នន័យ​លើ​កាត​។ ដូច្នេះ​គួរ​ទុក​ចន្លោះ​ខ្លះ ដើម្បីចៀសវាងបញ្ហានៅលើកាត។ ​

៤. គួរ​ដក​មេម៉ូរីកាត​ចេញ​ពី​កុំព្យូទ័រ​ឲ្យ​បាន​ត្រឹមត្រូវ​

ពេល​អ្នក​បញ្ជូន​ទិន្នន័យ​ចប់​សព្វគ្រប់​ពី​កុំព្យូទ័រ អ្នក​គួរ Eject ឲ្យ​បាន​ត្រឹមត្រូវ ជៀស​ជាង ដក​ចេញ​ឆៅៗ​។ លើ Windows មាន icon នៅ​ជ្រុង​ក្រោម​ខាងស្តាំ​អេក្រង់ អាច​ដក​ចេញ​ដោយ​មាន​សុវត្ថិភាព​។ លើ Macs អ្នក​អាច​ប្រើ​ប៊ូតុង Eject លើ Keyboard។ 

អ្នក​ប្រហែល​គិត​ថា​កុំព្យូទ័រ​មិន Read ឬ Write ទិន្នន័យ​ចូល​កាត តែ​អាច​ខ្លះ​ដែរ​ក្នុង​ករណី​មួយ​ចំនួន​។ ការ Eject នឹង​ប្រាប់​ទៅ​កុំព្យូទ័រ បញ្ឈប់​ទំនាក់ទំនង​ជាមួយ​កាត ហើយ​អ្នក​អាច​ដក​ចេញ​ដោយ​មាន​សុវត្ថិភាព​។ 

៥. Format មេម៉ូរីកាត ជៀស​ជាង​លុប​រូបភាព​ទាំងអស់​ចេញ​

ការ Fomat កាត​អាច​ប្រាកដ​ថា​កាត​នោះ​ថ្មី ជួយ​កែតម្រូវ​បញ្ហា​ Disk កើត​ឡើង ពេល​អ្នក​ថតរូប​ណា​មួយ​ពី​មុនៗ​មក​។ 

៦. រក្សាទុក​កាត​នៅ​ទីតាំង​មាន​សុវត្ថិភាព​

ធូលី​ដី​តូចៗ អាច​បង្ក​បញ្ហា​ដល់​ការ​បញ្ជូន​ទិន្នន័យទៅ​កាន់​កាត​។ អ្នក​គួរ​ដាក់​កាត​ក្នុង​ប្រអប់​ មិន​គួរ​ដាក់​ចោល​លើ​តុ​នោះ​ទេ​។ 

៧. បិទ​កាមេរ៉ា​សិន ចាំ​ដក​កាត​ចេញ​

ពេល​អ្នក​ដក​កាត​ពី​កាមេរ៉ា កំឡុង​កាមេរ៉ា​នៅ​បើក អាច​លុប​ទិន្នន័យ​ណា​មួយ ពេល​កាមេរ៉ា​កំពុង​បញ្ជូន​ទិន្នន័យ ដែល​អាច​បំផ្លាញ​ដល់ File ជាច្រើន​លើ​កាត​។ ដូច្នេះ​ត្រូវ​ប្រាកដ​ថា កាមេរ៉ា​បិទ​សិន មុន​អ្នក​ដក​កាត​ចេញ​។ 

៨. ប្រើប្រាស់ Card Reader គុណភាព​ល្អ​

អ្នក​គួរ​ប្រើ Card Reader មាន​គុណភាព​ល្អ ដើម្បី​ជៀស​វាង​ឧកាស​បំផ្លាញ​កាត​អ្នក​សូក​ចូល​។ អ្នក​គួរ​ប្រើ Card Reader បង្កើត​ពី​ក្រុមហ៊ុន​ផលិត​កាត​តែ​មួយ​។ 

៩. ប្រើ​ថ្ម​ឲ្យ​បាន​ត្រឹមត្រូវ​

ប្រសិនបើ​អ្នក​ប្រើ​កាមេរ៉ា ដោយ​មាន​ថ្ម​ភិត​ភោយៗ ការ​បញ្ជូន​ទិន្នន័យ​ទៅ​កាន់​កាត​អាច​បាត់បង់​ក្នុង​លក្ខខណ្ឌ​ណា​មួយ​។ ដូច្នេះ គួរ​ប្តូរ​ថ្ម​ថ្មី ពេល​កាមេរ៉ា​បង្ហាញ​ថា​ថ្ម​មាន​កម្រិត​ថាមពល​ទាប​។ 

១០. មិន​គួរ​ប្រើ Card តែ​មួយ​លើ​កាមេរ៉ា​ច្រើន​នោះ​ទេ​

មិន​គួរ​ប្រើ​កាត​ថតរូប​ជាមួយ​កាមេរ៉ា​មួយ ទៅ​ប្រើ​លើ​កាមេរ៉ា​ដទៃ​ទៀត​នោះ​ទេ ព្រោះ​ក្រុមហ៊ុន​ផលិត​កាមេរ៉ា​អាច​មាន​ប្រព័ន្ធ File ខុស​គ្នា​។ ដូច្នេះ​ការ​លាយ​លំ​គ្នា​រវាង​កាមេរ៉ា​ពីរ​បី​នេះ​ អាច​មាន​ឧកាស​បំផ្លាញ​ទិន្នន័យ​លើ​កាត​បាន​។ 

១១. គួរ​ប្រើ​តែ​មេម៉ូរីកាត​មាន​គុណភាព​ល្អ​

អ្នក​ប្រើ​កាត​រក្សាទុក​នូវ​ទិន្នន័យ​រូបភាព​សំខាន់ៗ ដូច្នេះ​មិន​គួរ​ប្រើ​កាត​មាន​គុណភាព​មិន​ល្អ​នោះ​ទេ​។ អ្នក​អាច​ប្រើ​កាត​របស់ SanDisk និង Lexar ជា​យោបល់ ហើយ​អ្នក​ក៏​អាច​ប្រើ Brand ផ្សេង​បាន​ដែរ គ្រាន់តែ​ប្រាកដ​ថា​មាន​គុណភាព​ល្អ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Photonaturalist   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី