មិន​បាច់​ដោះ​ថ្ម​មក​សាកក្រៅ ​ប្រើ​តែ​ខ្សែ USB ក៏​អាច​សាក​ថ្ម​កាមេរ៉ា​បាន​ដែរ

  • 2018-01-25 07:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ណាស់ អ្នក​អាច​ប្រើ​ខ្សែ USB ដើម្បី​សាក​ថ្ម​កាមេរ៉ា​បាន​។ អ្នក​ដាក់​ថ្ម​ក្នុង​កាមេរ៉ា ហើយ​ប្រើប្រាស់ Compact Power Adapter ឬ​កុំព្យូទ័រ​ដើម្បី​សាក​ថ្ម​។ 

សម្រាប់​ដំណើរការ​ប្រើប្រាស់​ខ្សែ USB សាក​ថ្ម អាច​ពិនិត្យ​មើល​ខាងក្រោម​៖ ១. រុញ​គម្រប និង​បើក​ឡើង​លើ សូម​មើល​រូប​។

២. អ្នក​អាច​ដាក់​ថ្ម​ចូល ដោយ​រុញ​ឲ្យ​ចូល​គន្លាក់​។ ប្រសិនបើ​អ្នក​ដាក់​ថ្ម​មិន​ត្រូវ​មុខ អ្នក​មិន​អាច​ដាក់​វា​ចូល​គន្លាក់​ត្រូវ​នោះ​ទេ​។

៣. ទាញ​បិទ​គម្រប​វិញ​។

៤. ពេល​កាមេរ៉ា​បិទ អ្នក​បើក​គម្រប Terminal (រូប​លេខ ១) ហើយ​អ្នក​អាច​ភ្ជាប់​ដុយ​ចូល​កាមេរ៉ា​បាន​។

៥. ភ្ជាប់​ដុយ​ម្ខាង​ទៀត​ទៅ​នឹង Compact Power Adapter ឬ រន្ធ USB របស់​កុំព្យូទ័រ​។

៥.១. ដោត​ភ្ជាប់ Compact Power Adapter។

៥.២. ដោត​ភ្ជាប់ Compact Power adapter ទៅ​នឹង​ប្រអប់​ភ្លើង​។

៥.៣. ភ្ជាប់ Power Cord ទៅ​កាន់ Compact Power Adapter បន្ទាប់​មក​ចុង​ម្ខាង​ទៀត​ទៅ​ប្រអប់​ភ្លើង​។

៥.៤. ភ្ជាប់​ទៅ​កាន់​កុំព្យូទ័រ បន្ទាប់​មក​ការ​សាក​ថ្ម​នឹង​ចាប់ផ្តើម។

ចំណាំ៖ អ្នក​មិន​គួរ​សាក​ថ្ម​ពេញ​ទុក​ចោល​ច្រើន​ជាង ២៤ម៉ោង​នោះ​ទេ​។

  • អ្នក​គួរ​ដឹង​ព័ត៌មាន​ពី​រយៈពេល​សាក​ថ្ម និង​ចំនួន​រូបភាព​ចុច​ថត​ពេល​សាក​ថ្ម​ពេញ​មួយ​ដង​។ 
  • អ្នក​អាច​មើល​រូបភាព ពេល​កំពុង​សាក​ថ្ម​បាន ដោយ​បើក​កាមេរ៉ា ហើយ​ចូល​ទៅ​កាន់ Playback Mode។
  • អ្នក​មិន​អាច​ថតរូប ខណៈ​ថ្ម​កំពុង​សាក​បាន​ទេ​។
  • ថាមពល​ថ្ម​អាច​បាត់បង់ ទោះ​អ្នក​មិន​បាន​ប្រើប្រាស់ ដូច្នេះ​គួរ​សាក​ថ្ម​ឲ្យ​ពេញ ពេល​អ្នក​យក​ប្រើប្រាស់​។
  • អ្នក​មិន​គួរ​ប្រើ​ប្រអប់​ភ្លើង (យក​តាម​ខ្លួន​បាន​មាន​ក្បាល​ខុសគ្នា​) នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ថ្ម​ឆាប់​ខូច​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://support.usa.canon.com/kb/index?page=content&id=ART143806&actp=LIST_POPULAR

ប្រភព៖ Canon.USA   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម