គ្រូ​ ទ័ព មើល​ឃើញ​ កីឡាករ​បរទេស​ទេស​ឆ្នាំ​នេះ​​ល្អ​ជាង​កូរ៉េខាងជើង

  • 2018-01-23 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ទេព ឡុង​រចនា គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ (ទ័ព) ​មើល​ឃើញ​ថា កីឡាករ​បរទេស​របស់​ខ្លួន​​ក្នុង​ឆ្នាំ​​នេះ​ អាច​ល្អ​ជាង​កូរ៉េខាងជើង​កាល​ពី​ឆ្នាំ​មុន។

លោក ទេព ឡុងរចនា

​ក្រោយ​ទៅ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​ ជា​លក្ខណៈ​មិត្ត​ភាព​កម្ដៅ​សាច់​ដុំ​ដក​ស្រង់​បទ​ពិសោធ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ និង​បាន​ត្រឡប់​មក​ដល់​កម្ពុជា​ព្រឹក​មិញ​ គ្រូ​បង្វឹក​កម្រិត​ A-License ​រូប​នេះ​ពន្យល់​ពី​កម្រិត​កីឡាករ​បរទេស​របស់​ខ្លួន​ឆ្នាំ​នេះ​ថា ​« ជា​ការ​ពិត​លោក​មើល​ឃើញ​សមត្ថភាព​កីឡាករ​បរទេស​របស់​ទ័ព​ឆ្នាំ​នេះ​ ទំនង​ល្អ​ជាង​ឆ្នាំ​មុន​ផង។ ​​​​​​យ៉ាង​ហោច​ណាស់​ក៏​អាច​ នឹង​ធ្វើ​បាន​ល្អ​ប្រហែល​គ្នា​ដែរ បើ​ធ្វើ​ការ​ប្រៀបធៀប​គ្នា​រវាង​​កីឡាករ​បរទេស ទាំង ៥ នាក់​ឆ្នាំ​មុន និង​ឆ្នាំ​នេះ» ។

​​​​កីឡាករ​បរទេស​របស់​ទ័ព​ឆ្នាំ​ថ្មី​នេះ​មាន កីឡាករ​កូរ៉េខាងត្បូង ៣នាក់ គឺ​ខ្សែ​ប្រយុទ្ធ​ Lee Junheob, ខ្សែ​ការពារ​ Yoo Jae Ho ​ខ្សែប្រយុទ្ធ Na Hyosung រួមទាំងកីឡាករ​ជប៉ុន ២នាក់ ​ខ្សែបម្រើ Yudai Ogawa ​ខ្សែ​ប្រយុទ្ធ Daiki Matsumoto ។ ចំណែក​កីឡាករ​កូរ៉េខាងជើង​របស់​ទ័ព​កាល​រដូវ​កាល​មុន ទាំង ៥ រូប​ ដែល​អ្នក​គាំទ្រ​មើល​ឃើញ​ថា លេង​ល្អ​បាន​ទៅ​ចូល​រួម​ជា​មួយ​ វិសាខា ហើយ សម្រាប់​រដូវ​កាល​ថ្មី​ ដែល​គ្រោង​ចាប់​ផ្ដើម​ដើម​ខែ​មីនា ឆ្នាំ​២០១៨៕

កីឡាករ​បរទេស​ទាំង ៥ រូប​របស់​ទ័ព​រដូវ​កាល​ថ្មី

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​