ដឹងមូលហេតុ សុខ ធី ហៅ កាកា ភាគច្រើនមិនសូវផ្ដួលដៃគូឲ្យសន្លប់
- 2018-01-23 08:28:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងមូលហេតុ សុខ ធី ហៅ កាកា ភាគច្រើនមិនសូវផ្ដួលដៃគូឲ្យសន្លប់
ចន្លោះមិនឃើញ
សម្រាប់អ្នកនិយមទស្សនាប្រដាល់គុនខ្មែរច្បាស់ជាស្គាល់ហើយជើងខ្លាំងវ័យក្មេង សុខ ធី តែប្រហែលជាមិនសូវចាប់អារម្មណ៍អំពីចំណុចមួយរបស់អ្នករូបនេះទេ ពោលគឺប្រកួតភាគច្រើនប្រោះៗមិនសូវផ្ដួលដៃគូឲ្យសន្លប់ឡើយ។ តោះមកមើលការបកស្រាយខាងក្រោមរបស់លោក សាន សាយ៉ាន់គ្រូរបស់អ្នកប្រដាល់រូបនោះ។
បើតាមការឲ្យដឹងពីលោក សាន សាយយ៉ាន់ ដែលជាគ្រូបង្ហាត់របស់ សុខ ធី ឬ កាកា បានឲ្យដឹងថា មូលហេតុដែលកីឡាករជើងខ្លាំងរូបនេះ មិនសូវផ្ដួលដៃគូឲ្យសន្លប់ និងភាគច្រើនបានត្រឹមឈ្នះពិន្ទុ បើទោះជាដៃគូខ្សោយជាងខ្លួនក្ដី ព្រោះនៅប្រទេសថៃកាលណាកីឡាករចាញ់ដោយសន្លប់ គឺត្រូវអាក់ខានឡើងសង្វៀនយូរណាស់។
គ្រូប្រដាល់មកពីខេត្តបន្ទាយមានជ័យខាងលើបន្តទៀតថា ក្រៅពីការខកខានឡើងសង្វៀនរយៈពេលយូរហើយ តម្លៃខ្លួនក៏ធ្លាក់ សមត្ថភាពក៏គេទម្លាក់ចុះដូចគ្នា ហេតុនេះអ្នកប្រដាល់នៅថៃមួយចំនួនពួកគេប្រកួតយោងគ្នាណាស់ អាចថាចាញ់ឈ្នះត្រឹមពិន្ទុចោះ។ ទម្លាប់នេះហើយធ្វើឲ្យកូនសិស្សរបស់លោក(សុខ ធី)ជាប់មកដល់កម្ពុជា ប៉ុន្តែសម្រាប់ការប្រកួតខ្សែក្រវាត់លើកនេះ ឬប្រកួតមិត្តភាពក្រោយៗទៀត នឹងប្រាប់ឲ្យដូររបៀបវ៉ៃដូចនៅកម្ពុជាវិញ បើផ្ដាច់បានគឺផ្ដាច់ទៅ។
លោក សាន សាយយ៉ាន់ ជាគ្រូប្រដាល់របស់កីឡាករ សុខ ធី សុខ រិទ្ធ នៅឯខេត្តបន្ទាយមានជ័យ កូនសិស្សរបស់ម្នាក់ក៏បានចូលប្រកួតខ្សែក្រវាត់គូបូតារដូវការនេះផងដែរក្នុងទម្ងន់ ៥៧គីឡូក្រាម។ នៅពេលនេះ សុខ ធី កំពុងមាន៣ពិន្ទុនៅប្រកួតដំបូងក្រោយឈ្នះថៃកាលពីរសប្ដាហ៍មុននេះនៅសង្វៀនបាយ័នស្ទឹងមានជ័យ៕