ជប៉ុន​ ​ចាប់​ដៃ​ឥណ្ឌា​បង្កើត​ទាហាន​បច្ចេកវិទ្យា​ ​AI​ ដើម្បី​​ទប់ទល់មហិច្ឆតា​ចិន

  • 2018-01-24 03:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រោះ​តែ​កំណើន​កម្ដៅ​ភាព​ប្រកួត​ប្រជែង​ផ្នែក​បច្ចេកវិទ្យា​យោធា​របស់​ចិន​ ​និង​កូរ៉េ​ខាង​ជើង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ធ្វើ​ឲ្យ​ប្រទេស​មហាអំណាច​បច្ចេកវិទ្យា​នៅ​សមុទ្រ​អាស៊ី​ដូច​ជា​ជប៉ុន​ ​បាន​ចាប់​ដៃ​ជា​មួយ​ឥណ្ឌា​ក្នុង​ការ​អភិវឌ្ឍ​កង​កម្លាំង​ពិសេស​មនុស្ស​យន្ត​មាន​បំពាក់​បច្ចេកវិទ្យា​ ​AI។

រូបតំណាងទ័ពពិសេសជប៉ុន

លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​បញ្ជាក់​ថា​ ​នេះ​មិន​មែន​ជា​ការ​សហការ​លើក​ទី​មួយ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​យោធា​នោះ​ទេ​ ​ពោល​ពួក​គេ​ធ្លាប់​អភិវឌ្ឍ​រួម​គ្នា​ច្រើន​ដង​រួច​ហើយ​នូវ​បច្ចេកវិទ្យា​រថពាសដែក​បើក​ស្វ័យប្រវត្តិ​ ​និង​គ្រឿង​យន្ត​យោធា​ជា​ច្រើន​ផ្សេង​ទៀត។

រដ្ឋមន្ត្រី​ដដែល​បញ្ជាក់​ថា​ ​នឹង​ដាក់​ដំណើរការ​សម្ព័ន្ធ​ដើម្បី​បង្កើន​ភាព​សហការ​ ​និង​សម្រួល​ការងារ​នានា​របស់​ក្រុមហ៊ុន​គ្រប់គ្រង​ ​និង​អភិវឌ្ឍ​ថាមពល​នុយក្លេអ៊ែរ​របស់​ប្រទេស​ទាំង​ពីរ​នៅ​ចុង​ខែ​មករា​ ​២០១៨​ ​នេះ។

មូលហេតុ​នៃ​ការ​ពន្លឿន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា​នៃ​ប្រទេស​មហាអំណាច​ទាំង​ពីរ​នេះ​ ​គឺ​ស្រប​ពេល​ដែល​អាមេរិក​ ​និង​ចិន​បាន​ពង្រីក​ទំហំ​ ​និង​ចំនួន​សម​យុទ្ធ​យោធា​នៅ​អាស៊ី​អាគ្នេយ៍​កាន់​តែ​ច្រើន​ ​ខណៈ​គោលនយោបាយ​ ​"ផ្លូវ​សូត្រ”​ ​ដើម្បី​ក្ដោប​សេដ្ឋកិច្ច​ពិភពលោក​របស់​ចិន៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ RT   ប្រែ​សម្រួល៖ រដ្ឋ