SAMSUNG ចេញ​លក់ SSD ពីរ​ម៉ូដែល ត្រូវ​ម៉ាច់​អ្នក​និយម​ថត​វីដេអូ 4K

  • 2018-01-25 02:01:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន SAMSUNG បាន​ប្រកាស​ចេញ​ផ្សាយ​នូវ​ SSD ជំនាន់​ថ្មី ២ ម៉ូដែល​រួម​មាន 860 PRO និង 860 EVO ។​ ក្រោយ​ស្គាល់​ជោគជ័យ​លើ​ត្រកូល 850 ជំនាន់​ទៅ ឧស្សាហកម្ម​ផលិត Solid State Drives របស់​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ក៏​ចាប់​ផ្ដើម​អភិវឌ្ឍ​ទាំង​ទំហំ​ផ្ទុក, ល្បឿន និង​ភាព​ដែល​ទុក​ចិត្ត​បាន។​

អនុ​ប្រធាន​ជាន់​ខ្ពស់​លោក Un-Soo Kim បាន​បញ្ជាក់​ដូច្នោះ​ថា "SSD ជំនាន់​ក្រោយ 860 PRO និង 860 EVO ជា​ការ​បន្សំ​នៃ V-NAND ទំហំ 512GB និង 256GB ក្នុង​ការ​ផ្ដល់​បទពិសោធន៍​ថ្មី​សម្រាប់​អ្នក​ប្រើប្រាស់​និង​ម្ចាស់​អាជីវកម្ម​ទាំង​មូល"។

គូស​បញ្ជាក់​ថា​ប្រភេទ 860 PRO មាន​លក់​ក្នុង​ជម្រើស 256GB, 512GB, 1TB, 2TB និង 4TB5 ដោយ​អង្គ​ផ្ទុក​ខ្ពស់​បំផុត​នេះ​អាច​រក្សា​ទុក​វីដេអូ 4K Ultra HD ដល់​ទៅ ១១៤ ម៉ោង និង ៣០ នាទី។ ចំណែក​ម៉ូដែល 860 EVO មាន 250GB, 500GB, 1TB, 2TB និង 4TB6 អម​ជាមួយ​បច្ចេកវិទ្យា TurboWrite7 មាន​ល្បឿន Read និង Write ដល់​ទៅ 550MB/វិនាទី​ឯ​ណោះ។

បច្ចុប្បន្ន​ចំពោះ​ម៉ូដែល EVO មាន​លក់​លើ​គេហទំព័រ Amazon ស្រប​ពេល Pro នឹង​លេច​វត្តមាន​លើ​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ ជាមួយ​តម្លៃ​ចាប់​ផ្ដើម​ពី ១៣៩.៩៩ ដុល្លារ និង ៩៤.៩៩ ដុល្លារ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម