មិនចង់ចាយខ្ទង់ពាន់ដុល្លារ Drone ម៉ូដែលថ្មី តម្លៃ ៧៩៩ ដុល្លារ អាចថតបាន 4K
- 2018-01-24 03:59:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់ចាយខ្ទង់ពាន់ដុល្លារ Drone ម៉ូដែលថ្មី តម្លៃ ៧៩៩ ដុល្លារ អាចថតបាន 4K
ចន្លោះមិនឃើញ
ដើម្បីឲ្យអតិថិជនដែលមិនចង់ចំណាយថវិកាខ្ទង់ពាន់ដុល្លារដើម្បីបាន Drone ដែលមានសមត្ថភាពថតវីដេអូដល់កម្រិត 4K មកប្រើប្រាស់ ជើងខ្លាំងផលិត Drone របស់ចិន DJI ទើបចេញម៉ូដែលពិសេសខ្នាតតូចសមត្ថភាពថតកម្រិតខ្ពស់ ហើយមានតម្លៃប្រមាណតែ ៧៩៩ ដុល្លារ ។
Drone ជំនាន់ថ្មីរបស់ DJI មានម៉ូដែល Mavic Air បំពាក់ Sensor កាមេរ៉ាទំហំ ១២ មេហ្គាភិចសែល មានមុខងារថត ៣៦០ ដឺក្រេ រួមសមត្ថភាពថតវីដេអូក្នុងកម្រិត 4K ល្បឿន ២៤ និង ៣០fps, 2.7K ល្បឿន ៦០fps, FHD និង HD ក្នុងល្បឿន ១២០fps ដែលងាយសម្រាប់ការផលិតវីដេអូប្រភេទ Slow Motion។
ទម្ងន់ប្រមាណ ៤៣០ ក្រាម DJI Mavic Air អាចហោះដល់ល្បឿន ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយពេលមានខ្យល់ល្មម Drone ដ៏តូចនេះអាចហោះក្នុងល្បឿន ៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចហោះចេញពីឧបករណ៍បញ្ចេញក្នុងរយៈចម្ងាយប្រមាណ ៣ គីឡូម៉ែត្រ។
DJI Mavic Air នឹងចេញលក់ចាប់ពីថ្ងៃ ២៨ មករា ២០១៨ ជាមួយតម្លៃ ៧៩៩ ដុល្លារ (នៅបរទេស) និងមានបីជម្រើសពណ៌ដូចជាក្រហម ស និងខ្មៅ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទបន្ទាប់