ចម្រូង​ចម្រាស់រវាង Neymar និង​អ្នក​គាំទ្រ​ក្លឹប​ពី​សប្ដាហ៍​មុន ធ្វើ​ឲ្យ​អ្នក​ចាត់ការ​នៅ​មិន​សុខ ចេញ​មុខ​ហើយ!

  • 2018-01-24 12:46:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប PSG លោក Unai Emery ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា អ្នក​គាំទ្រ​ក្លឹប​ស្រលាញ់ និង​គាំទ្រ Neymar។

លោក Emery បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ "អ្នក​គាំទ្រ​ក្លឹប PSG ស្រលាញ់​កីឡាករ​ទាំង​អស់​របស់​ក្លឹប។ ខ្ញុំ​ជឿ​ក្នុង​ចិត្ត​ថា ពួក​គេ​គឺ​សប្បាយ​ចិត្ត​ណាស់ ពេល​ដែល Neymar លេង​ឲ្យ​ក្លឹប"។

អ្នក​ចាត់​ការ​រូប​នេះ​បាន​បន្ត៖ "Neymar សប្បាយ​ចិត្ត​ណាស់ ពេល​ដែល​គេ​បាន​ចូល​លេង និង​មាន​បាល់​លេង។ គេ​លេង​ដើម្បី​ក្រុម មិត្ត​រួម​ក្រុម និង​អ្នក​គាំទ្រ​ទាំង​មូល។ ដូច្នេះ​ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ថា អ្នក​គាំទ្រ​ក្លឹប PSG នឹង​នៅ​តែ​បន្ត​គាំទ្រ Neymar និង​កីឡាករ​ផ្សេង​ទៀត​ក្នុង​ក្លឹប"។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​សប្ដាហ៍​មុន ក្នុង​ការ​ប្រកួត​ជាមួយ Dijon មាន​អ្នក​គាំទ្រ​ក្លឹប PSGជា​ច្រើន​បាន​បញ្ចេញ​សំឡេង​មិន​ពេញ​ចិត្ត​ទៅ​លើ Neymar ដែល​មិន​ព្រម​ឲ្យ​ខ្សែ​ប្រយុទ្ធ Edinson Cavani ស៊ុត​បាល់​ប៉េណាល់ទី​ដើម្បី​បំបែក​កំណត់​ត្រា​ស៊ុត​ច្រើន​ជាង​គេ​ឲ្យ​ក្លឹប​របស់ Zlatan Ibrahimovic។ នៅ​ពេល​នោះ បើ​ទោះ​ជា​អ្នក​គាំទ្រ​ខំ​ទទូច​ហៅ​ឈ្មោះ Cavani ជា​ច្រើន​លើក​ក្នុង​ន័យ​ចង់​ឲ្យ​ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ​ស៊ុត​បាល់​ពិន័យ ខ្សែ​ប្រយុទ្ធ​ Neymar ហាក់​មិន​រវីរវល់​រួច​ក៏​រើស​បាល់​មក​ស៊ុត​ខ្លួន​ឯង សម្រេច​គ្រាប់​បាល់​ទី ៤​របស់​ខ្លួន​ក្នុង​ប្រកួត​នោះ។

រហូត​មក​ទល់​ពេល​នេះ Neymar ស៊ុត​បាន ២៤​គ្រាប់​ហើយ ឲ្យ PSG ក្នុង​ការ​បង្ហាញ​ខ្លួន ២៣​លើក​ឲ្យ​ក្លឹប៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម