សុខ​ចិត្ត​ខាត ៥ ម៉ឺន​ដុល្លារ ប្រកាស​ដាក់លក់ BMW i8 តម្លៃ​ដើម​ជាង ១៤ ម៉ឺនដុល្លារ

  • 2018-01-25 04:09:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ប្រធាន​ក្រុម​បាល​ទាត់​ជម្រើស​ជាតិ​អង់គ្លេស​ ​និង​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លឹប​ ​Everton​ ​ខ្លា​ចាស់​ ​Wayne Rooney​ ​បាន​សម្រេច​ដាក់​លក់​រថយន្ត​ ​BMW i8​ ​ដែល​ប្រើប្រាស់​ជា​ប្រចាំ​ក្នុង​តម្លៃ​ប្រមាណ​ ​៦៤ ៩៩៥​ ​ផោន​ ​ដែល​ស្មើ​ ​៩២ ៥១៩​ ​ដុល្លារ

រថយន្ត​ស៊េរី​កប់នេះ តម្លៃ​ដើម​ជាង ១៤ ម៉ឺនដុល្លារ ហើយ​តម្លៃ​ដាក់​លក់នេះ​ខាត​ជាង ៥ ម៉ឺន​ដុល្លារ។

ស្ថានភាព​រថយន្ត​នៅ​ថ្មី​ ​កុងទ័រ​រត់​បាន​ចម្ងាយ​ ​៧ ៩៣៧​ ​ម៉ាយ​ ​ដែល​ស្មើ​ ​១២ ៧៧៣​ ​គីឡូម៉ែត្រ​ ​ភ្ជាប់​មក​ជា​មួយ​យ៉ាន់​ស្ព័រ​អាលុយមីញ៉ូម​ ​២០​ ​អ៊ីញ​ ​BMW i W-spoke​ ​កៅអី​មុខ​បំពាក់​បច្ចេកវិទ្យា​បញ្ចេញ​កម្ដៅ​ ​ផ្ទៃ​ក្នុង​មាន​ភ្លើង​លម្អ​ ​ហើយ​មាន​ប្រព័ន្ធ​សំឡេង​ផលិតផល​ក្រុមហ៊ុន​ ​Harman Kardon។

BMW i8​ ​របស់​អតីត​ប្រធាន​ក្រុម​បាល​ទាត់​ជម្រើស​ជាតិ​អង់គ្លេស​នេះ​ ​ជា​ប្រភេទ​រថយន្ត​ ​Plug in Hybrid​ ​ដែល​ដំណើរការ​ដោយ​ថាមពល​សាំង​ពាក់​កណ្ដាល​អគ្គិសនី​កម្លាំង​ ​៣៥៧​ ​សេះ (ម៉ាស៊ីន​សាំង)​ ​និង​ ​១៣១​ ​សេះ​ ម៉ាស៊ីន​អគ្គិសនី​ ​ជាន់​ស្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ពេល​ ​៤​ ​វិនាទី​ ​ហើយ​រត់​បាន​ដល់​ល្បឿន​ ​២៥០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម