ស្ទើរ​មិន​ជឿ! ច្រឹង ពលរដ្ឋ ឈ្នះ​ពាន​​កីឡាករ​ឆ្នើម​ប្រចាំ​លីគ​កម្ពុជា​២០១៧​

  • 2018-01-25 12:49:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​កណ្តាល​ ច្រឹង​ ពលរដ្ឋ​ របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​ (MVP)​ប្រចាំ​ព្រឹត្តិការណ៍​លីគ​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​២០១៧​ដែល​ការ​ឈ្នះ​នេះ​ទើប​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​​ការ​មុន​នេះ​បន្តិច​នៅ​សាល​កោះ​ពេជ្រ។

វា​ពិត​ជា​គួរ​ឲ្យ​​ភ្ញាក់​ផ្អើល​ និង​ទាក់​ចិត្ត​អ្នក​គាំទ្រ​ឲ្យ​ចាប់​អារម្មណ៍​​ជុំ​វិញ​​ដែល​គណៈកម្មការ​ប្រកួត​បាល់ ទាត់​ជាតិ​កម្ពុជា​(CNCC)​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​បាន​សម្រេច​ជ្រើស​រើស​កីឡាករ​ ច្រឹង ពលរដ្ឋ​ ឲ្យ​ឈ្នះ​ពាន​រង្វាន់​​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​ Cambodian League រដូវ​កាល​២០១៧។

អ្នក​គ្រប់​គ្នា​ដឹង​ហើយ​ថា​ ច្រឹង​ ពលរដ្ឋ​ មិន​សូវ​បាន​បង្ហាញ​ខ្លួន​ពេញ​លេញ​ទេ​សម្រាប់​​ជើង​ទី​២​នៃ​លីគ​​កំពូល​កម្ពុជា បន្ទាប់​ពី​រូប​គេ​ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ក្រោម​អាយុ​២៣​ឆ្នាំ​នៅ​​ស៊ីហ្គេម។ លោក​ ទេព ឡុងរចនា​ គ្រូ​បង្វឹក​ក្លឹប​ក្រសួង​ការពារ​ជាតិ​ក៏​បាន​លើក​ឡើង​ពី​កីឡាករ​ម្នាក់​ដែរ​អំពី​បញ្ហា​វិន័យ។ ​សូម្បី​ប្រកួត​សំខាន់​ចុង​ក្រោយ​ទល់​នឹង​ក្រុម​បឹងកេត ក៏​គ្មាន​វត្តមាន​ ច្រឹង ពលរដ្ឋ​ ​លេង​ឲ្យ​ក្រសួង​ការពារ​ជាតិ​ដែរ៕

កីឡាករ ច្រឹង ពលរដ្ឋ

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម