រថយន្តថ្លៃ​បំផុត​ក្នុង​លោក លេច​មុខ​នៅ​អារ៉ាប់រួម

  • 2018-01-26 04:35:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Rolls-Royce Sweptail ដែល​បាន​លេច​មុខ​កាល​ពី​ឆ្នាំ​ទៅ​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ របស់​ប្រទេស​អ៊ីតាលី Villa d'Este មក​ទល់​ពេល​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​យក​មក​ដាក់​តាំង​លក់​នៅ​ហាង​ចែកចាយ​នៃ​ទីក្រុង Abu Dhabi នៃ​សហព័ន្ធ​អារ៉ាប់រួម ទន្ទឹង​រង់​ចាំ​ម្ចាស់​ថ្មី ដែល​ហ៊ាន​ចំណាយ​ដល់ ១៣ លាន​ដុល្លារ។​

ម៉ូដែល​ប្រណីត​មួយ​នេះ​មាន​រូបរាង​ស្រដៀង​ត្រកូល Phantom ដោយ​រចនា​ទ្វារ​ពីរ បំពាក់​ចង្កៀង​មុខ​ថ្មី និង​កាង​មុខ​កាន់តែ​កំណាច។ ស្ថិត​ក្នុង​តួ​ខាង​ក្នុង​កៅអី​ខាង​ក្រោយ មាន​ទំហំ​ធំ​ទូលាយ និង​បំពាក់​នូវ​គ្រឿង​បរិក្ខារ​ដល់​ស៊ីវិល័យ ភ្ជាប់​នូវ​ប្រភេទ​ស្បែក Dark Spice និង Moccassin ដែល​មាន​តម្លៃ​ថ្លៃ។

ផលិត​ដោយ​ក្រុមហ៊ុន​អង់គ្លេស ស៊េរី​ឆ្នាំ ២០១៨ បំពាក់​នូវ​ម៉ាស៊ីន V12 ចំណុះ ៦.៧៥ លីត្រ អាច​ផលិត​កម្លាំង​បាន ៤៥៣ សេះ ហើយ​ប្រើ​ចង្កឹះ​លេខ​ស្វ័យប្រវត្តិ ZF ៨ វគ្គ។ សម្រាប់​តម្លៃ​ខ្ទង់ ១៣ លាន​ដុល្លារ រាប់​បញ្ចូល​ជា​រថយន្ត​ថ្លៃ​បំផុត​ក្នុង​ពិភពលោក ឈរ​លើ Bugatti Chiron ដែល​ថ្លៃ ២.៩ លាន​ដុល្លារ។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ carscoops | Wikipedia   ប្រែ​សម្រួល៖ កៅ រក្សា